កញ្ចប់ថវិកា​យោធាអាមេរិក​ឆ្នាំ២០១៩ កំពុងបង្កភាពក្តៅ​ក្រហាយ​ខ្លាំងដល់​មហាយក្ស​ចិន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កញ្ចប់ថវិកា​យោធាអាមេរិក​ឆ្នាំ២០១៩ កំពុងបង្កភាពក្តៅ​ក្រហាយ​ខ្លាំងដល់​មហាយក្ស​ចិន!

14/08/2018
(ប៉េកាំង)៖ រដ្ឋាភិបាលចិន​បានបង្ហាញការ​សោកស្ដាយ និងជំទាស់យ៉ាង​ខ្លាំងចំពោះការអនុម័ត​ច្បាប់ ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ​២០១៩ ឬគេស្គាល់ជាអក្សរកាត់ថា NDAA របស់​​សហរដ្ឋអាមេរិក ដែលចំណុចមួយចំនួនមាន​ភាពអវិជ្ជមានមកលើចិន ជាពិសេសគឺ​ចំណុចចែងពី ការធ្វើទំនាក់ទំនាក់​ជាមួយកោះ​តៃវ៉ាន់។ នេះបើតាម​ក្រសួងការបរទេស​ចិន ដកស្រង់ដោយ​សារព័ត៌មាន Sputnik​​ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក លូ កាង (Lu Kang) បានគូសបញ្ជាក់​ដូច្នេះថា «ភាគីចិនបាន​បង្ហាញជាច្រើនលើក​មក​ហើយ ពីគោលជំហររបស់ខ្លួនលើ​បញ្ហានេះ... ហើយយើងពិតជាសោកស្ដាយ និងជំទាស់យ៉ាង ខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលមិនបាន​អើពើទាល់តែសោះ​នឹងការជំទាស់របស់​ទីក្រុងប៉េកាំង ជុំវិញ​ការអនុម័ត​ច្បាប់ (NDAA) ដែលចំណុចមួយ​ចំនួននៃច្បាប់នេះ​មានភាពអវិជ្ជមាន​លើចិន»
គួរបញ្ជាក់ថា ច្បាប់កញ្ចប់ថវិកា​យោធា NDAA ប្រមាណ ៧១៦ពាន់លានដុល្លារ ត្រូវបាន​ប្រធានាធិបតី​​អាមេរិកលោក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ហើយវាក៏នឹងត្រូវប្រើប្រាស់​​ផងដែរ​ក្នុងការចំណាយ​​លើវិស័យយោធា និងរួមបញ្ចូល​ទាំងការត្រួត​ពិនិត្យឡើង​វិញ លើកិច្ចសន្យានាពេលកន្លង​មក​រវាងរដ្ឋាភិបាល​អាមេរិក​ជាមួយ​​ក្រុមហ៊ុន​ចិន ZTE និង​​ក្រុមហ៊ុន Huawei។
សេចក្ដីព្រាងច្បាប់​ខាងលើដែលបានក្លាយ​ជាច្បាប់ តាមរយៈការចុះហត្ថលេខា​របស់លោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកតំណាង រាស្ត្រអាមេរិក​មួយចំនួនចង់ប្រើប្រាស់​វា​ ដើម្បីដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុន ZTE ជាការពិន័យ​ដោយចោទថា ក្រុមហ៊ុនចិនមួយនេះ​បានលួចលាក់លក់​ផលិតផលរបស់ខ្លួន​ដោយខុសច្បាប់​ឱ្យកូរ៉េខាងជើង និង​អ៊ីរ៉ង់។ លើសពីនេះទៅទៀត មេដឹកនាំទីភ្នាក់ងារស៊ើបការណ៍​សំងាត់អាមេរិក ក៏បាន​អះអាងដែរថា ពួកគេមានការ​ព្រួយ​បារម្ភជាខ្លាំងខ្លាចក្រែង​​ក្រុមហ៊ុន ZTE និង​ក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនចិន​មួយចំនួនទៀត​ លួច​ស៊ើបការណ៍ ឬផ្ដល់ព័ត៌មានសំងាត់​ទាក់ទិននឹង​បច្ចេកវិទ្យា​អាមេរិកឱ្យរដ្ឋាភិបាល និងគណបក្ស​កុម្មុយនីស្ដចិន៕