មនុស្ស២០នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ស្ពានដ៏រន្ធត់នៅប្រទេសអ៊ីតាលី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មនុស្ស២០នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ស្ពានដ៏រន្ធត់នៅប្រទេសអ៊ីតាលី

14/08/2018
(អ៊ីតាលី)៖ មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងជាច្រើននាក់រងរបួស នៅក្នុងហេតុការណ៍ បាក់ស្ពានមួយកន្លែងស្ថិតនៅភាគខាងជើងទីក្រុង Genoa ប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីតាលី បានហៅគ្រោះថ្នាក់នេះថាជាសោកនាដកម្មមួយ ខណៈចំនួនអ្នកស្លាប់អាចកើន ដោយសារតែរថយន្ដជាច្រើនគ្រឿងកំពុងជាប់នៅក្រោមគំនរស្ពានបាក់បែក។ ហេតុការណ៍បាក់ស្ពាននេះបានកើតឡើងនៅម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់) និងចំពេលភ្លៀងកំពុងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ស្ពានខាងលើត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៦០មកម្លេះ ហើយវាត្រូវបានជួស ជុលកែលម្អកាលពីឆ្នាំ២០១៦៕