ប្រព័ន្ធសម្គាល់ផ្ទៃមុខនឹងត្រូវបានប្រើនៅទូទាំងព្រឹត្តិការណ៍កីឡាអូឡាំពិកជាលើកដំបូង ខណៈដែលអ្នករៀបចំ នៅក្រុងតូក្យូកំពុងធ្វើការដើម្បីរក្សាសន្តិសុខរឹងមាំ និងមានប្រសិទ្ធិភាពអំឡុងការប្រកួតអូឡាំពិក ២០២០។
បច្ចេកវិជ្ជា NeoFace ដែលអភិវឌ្ឍដោយក្រុមហ៊ុន NEC Corp នឹងមិនត្រូវបានប្រើប្រាស់លើទស្សនិកជននោះទេ។
ផ្ទុយទៅវិញ គេនឹងកំណត់ឱ្យវាតាមដានអត្តពលិក មន្ត្រី បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយនៅទីតាំងប្រកួត ភូមិកីឡា និងមណ្ឌលសារព័ត៌មានចំនួន ៤០ កន្លែង។
ប្រព័ន្ធនេះត្រូវបានដាក់បង្ហាញជាផ្លូវការដោយមន្ត្រីអូឡាំពិកនិងមន្ត្រីក្រុមហ៊ុនកាលពីថ្ងៃអង្គារទី៧សីហា។
អ្នករៀបចំកម្មវិធីក្នុងស្រុកបាននិយាយថា ក្រុងតូក្យូនឹងក្លាយជាម្ចាស់ផ្ទះកីឡាអូឡាំពិកដំបូងគេ ដែលនឹងបង្ហាញពីបច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខនៅគ្រប់ទីកន្លែងប្រកួត។
ប្រព័ន្ធនេះត្រូវបានគេរំពឹងថានឹងលុបបំបាត់ការចូលទីតាំងដោយភ្លេច ID កាត់បន្ថយការតម្រង់ជួរកកកុញ និងកាត់បន្ថយភាពតានតឹងរបស់អត្តពលិកនៅក្រោមអាកាសធាតុក្តៅ៕
ប្រភព៖ rasmeinews
