បញ្ជូនខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៥នាក់និងថ្នាំញៀន១៧៩កញ្ចប់ទៅតុលាការ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បញ្ជូនខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៥នាក់និងថ្នាំញៀន១៧៩កញ្ចប់ទៅតុលាការ!!!

08/08/2018
តាកែវ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចំនួន០៥នាក់ទៅកាន់សាលាដំបូងខេត្តតាកែវ។លោក ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំ និងបញ្ជាផ្ទាល់ពីសំណាក់លោក ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
មានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង ចុះបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀន និងបំរើសេវាផ្លូវភេទ ចំនួន២ទីតាំង។
ទីតាំងទី១នៅចំណុចផ្ទះឈ្មោះ ប៉ូ សុខលី ភេទស្រី ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ១.ឈ្មោះ ប៉ូ សុខលី ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១៤៥កញ្ចប់តូច។ ២.ឈ្មោះ កុយ វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 
៣.ឈ្មោះ សាន់ ស្រីគុន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់តូច)។និងស្រ្តីបំរើសេវាផ្លូវភេទចំនួន០៣នាក់។បន្ទាប់ពីធ្វើការសាកសួរឈានទៅបង្ក្រាបទីតាំងទី០២នៅវេលាម៉ោង១៦ និង៥០នាទីនៅចំនុចផ្ទះឈ្មោះ ស៊ុំ បុល ស្ថិតនៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ 
ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០២នាក់ ១.ឈ្មោះ ប៉ូ សុខលីម ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង។ និង២.ឈ្មោះ ស៊ុំ បុល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន២០កញ្ចប់តូច ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀន០១ និងម៉ូតូ០១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាបានសរុបចំនួន១៧៩កញ្ចប់តូច, ម៉ូតូ០១គ្រឿង និងជញ្ជីងសម្រាប់ ថ្លឹងថ្នាំញៀន០១គ្រឿង។

នាយការិយាល័យប្រឆាំងគឿងញៀនបានបន្ថែមថាបច្ចុប្បន្នជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។ ចំណែកស្រ្តីបំរើសេវាផ្លូវភេទចំនួន០៣នាក់ ដោយយោងតាមការស្តាប់ចម្លើយឃើញថា ពុំមានការពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀននិងមានការឯកភាពពី លោក ស្នងការនគរបាលខេត្ត ព្រមទាំងបានការអនុញ្ញាតិពី លោកព្រះរាជអាជ្ញា លោកក៍បានដោះលែងឱ្យវិលត្រលប់ទៅលំនៅដ្ឋានវិញផងដែរ។