ពីរថ្ងៃមុន ដេញតាមចាប់ចោរលួចម៉ូតូ រត់ចូលក្នុងដីឡូត៍ ស្រាប់តែ២ថ្ងៃក្រោយ ឃើញសាកសពអណ្តែតទឹក!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពីរថ្ងៃមុន ដេញតាមចាប់ចោរលួចម៉ូតូ រត់ចូលក្នុងដីឡូត៍ ស្រាប់តែ២ថ្ងៃក្រោយ ឃើញសាកសពអណ្តែតទឹក!!!

06/08/2018
ភ្នំពេញ សពបុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញ ហើមស្អុយរលួួយ នៅក្នុងអាងចិញ្ចឹមត្រី នៅក្នុងដីឡូត៍ មួយកន្លែងដោយ សង្ស័យថាជាករណីឃាតកម្ម ដោយហេតុការណ៍នេះ បង្ករអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងអាងចិញ្ចឹមត្រី នៅក្នុងដីឡូត៍ ៩៨ ផ្លូវបេតុ ក្រុម៣ ភូមិចំរើនផល១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ សពបុរសខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា អាយុប្រហែល២០ឆ្នាំជាង ពាក់អាវដៃវែង ពណ៌ខ្មៅ ខោជើងវែងពណ៌ខ្មៅ។
តាមប្រភព័ត៌មាន ពីប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានអោយដឹងថា នៅមុនប្រទះឃើញសពបុរសខាងលើ គឺពួកគាត់បាននាំគ្នាអង្គុយលេងនៅមុខផ្ទះ ហើយពេលនោះក៏ស្រាប់តែមានធំខ្លិនស្អុយ ហើយពួកគាត់ បានដើររកមើល ហើយបានអើតមើល តាមរបងទៅខាងក្រោយផ្ទះ ក៏តែប្រទះឃើញសពបុរសខាងលើ មានសភាពស្អុយរលួួយ ហើមអណ្តែតក្នុងអាងទឹកចិញ្ចឹមត្រី ស្លាប់បាត់ទៅហើយ ។
ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីឃើញហេតុការណ៍នេះហើយ ពួកគាត់បានប្រាប់ទៅ អ្នកដែលនៅចាំដី និងផ្ទះនៅកន្លែងកើតហេតុ អោយជួយផ្តល់ដំណឹងទៅដល់ សមត្ថកិច្ចមូលដ្ឋានអោយចុះមកមើល លុះសមត្ថកិច្ចមូលដ្ឋាន បានទទួលដំណឹងបែបនេះ ក៏ដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ទើបប្រទះឃើញសពជនរងគ្រោះ បានស្លាប់នៅក្នុងអាងទឹកចិញ្ចឹមត្រី ពិតប្រាកដមែន រួចហើយពួកក៏បានផ្តល់ដំណឹងទៅដល់ ខាងជំនាញកោសលវិច្ច័យ ខណ្ឌមានជ័យ និង ជំនាញកោសលវិច័យក្រុងភ្នំពេញ អោយចុះមកពិនិត្យសាកសពតែម្តង ។

ចំពោះករណីនេះដែល សមត្ថកិច្ចមិនទាន់អោយដឹងថា បុរសរូបនោះ ស្លាប់ដោយសារករណីឃាតកម្ម ឬអ្វីផ្សេងៗអោយប្រាកដនោះទេ។ ពីព្រោះកាលពី២ថ្ងៃមុន គឺបានបងប្អូនប្រជាពលរដ្ឋ បានដេញតាមជនសង្ស័យម្នាក់ដែល ធ្វើសកម្មភាព លួចយកម៉ូតូរបស់ពួកគាត់ ហើយពួកបានដេញតាមជនសង្ស័យរូបនោះ មកដល់ចំនុចដីឡូនេះ ស្រាប់តែជនសង្ស័យរូបនោះ បានផ្តួលម៉ូតូ រត់ចូលទៅក្នុងដីឡូនោះបាត់ទៅ ។ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវសមត្ថកិច្ច យកទៅដម្កល់ទុកនៅ វត្តសន្សំកុសល ដើម្បីស្វែងរកសាច់ញាតិ។