រន្ធត់រថយន្តកងដឹកជញ្ជូនបើកលឿនរបូតកង់ ចូលផ្ទះពលរដ្ឋបុកចំស្ដ្រីម្នាក់ស្លាប់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រន្ធត់រថយន្តកងដឹកជញ្ជូនបើកលឿនរបូតកង់ ចូលផ្ទះពលរដ្ឋបុកចំស្ដ្រីម្នាក់ស្លាប់!!!

06/08/2018
ត្បូងឃ្មុំ៖ ស្ដ្រីជាប្រពន្ធជាងជួសជុលម៉ូតូម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់ខ្លួនភ្លាមៗ ទាំងដែលគ្មានកំហុសអ្វីសោះ បន្ទាប់ពីត្រូវកង់រថយន្តយីឌុប ដាច់វិលមកបុកពេញទំហឹង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងចំណុចភូមិស្អំឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០១៨។
 ស្ដ្រីរងគ្រោះ ឈ្មោះ ប៉ុក អាយុ៤២ឆ្នាំមានទីលំនៅផ្ទះកើតហេតុ បានស្លាប់នៅកន្លែង បន្សល់ទុកកូន២នាក់ និងខូចខាតសម្ភារៈម៉ូតូ២គ្រឿង ។
បើតាមសេចក្ដីរាយការណ៍ពីខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រថយន្តដែលបង្កឲ្យស្ដ្រីម្នាក់ស្លាប់ នៅកន្លែងកើតហេតុ នោះជារបស់លោក ហាក់ ម៉ៅ ផ្កាយបីយោធា ខាងកងដឹកជញ្ជូន។
នៅមុនពេលកើតហេតុគឺរថយន្តដឹកទំនិញយីឌុបរបស់លោក ហាក់ ម៉ៅ បើកតាមបណ្ដោយផ្លូវជាតិលេខ៧ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្ត បានរបូតកង់ចេញពីប៉ុង ហើយកង់នោះបានវិលចូលផ្ទះជនរងគ្រោះ។
បណ្ដាលឲ្យ បុកស្ដ្រីរងគ្រោះពេញទំហឹងស្លាប់តែម្ដង និងម៉ូតូ២គ្រឿងរងការខូចខាត។