អាការៈទាំងនេះ​តែងកើត​មាន ពេល​ជិត​សម្រាល តែកុំភ័យឲ្យសោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាការៈទាំងនេះ​តែងកើត​មាន ពេល​ជិត​សម្រាល តែកុំភ័យឲ្យសោះ

06/08/2018
មុនពេលដែលអ្នកជិតសម្រាលកូន អ្នកនឹងអាចកើតមានអាការៈទាំងឡាយខាងក្រោមនេះ ប៉ុន្តែអ្នកមិនគួរភ័យឡើយ ព្រោះគ្រាន់តែជាមុខសញ្ញាបង្ហាញថា កូនចង់ជួបអ្នកតែប៉ុណ្ណោះ។ តើមានអ្វីខ្លះទៅ?
១) នៅពេលដែលអ្នកជិតសម្រាលកូន ស្បូនអ្នកនឹងចាប់ផ្តើមបើក។ ប៉ុន្តែអ្នកគួរតែចេះបែងចែកថាតើពេលណាជាការបើកមែន ហើយពេលណាជាការបើកបញ្ឆោត។ ពេលដែលស្បូនបើកមិនពិត ស្បូនអ្នកនឹងបើកបិទៗ ហើយពោះឈឺមិនទៀងទេ។ ប៉ុន្តែបើស្បូនអ្នកបើកមែន វានឹងចាប់ផ្តើមបើកធំ ដោយមានរបៀប ហើយការឈឺនឹងបន្ត។ មុខសញ្ញាមួយនេះ នឹងអាចប្រាប់អ្នកថា កូនចង់ចេញមកជួបអ្នកខ្លាំងហើយ។

២) នៅពេលដែលកូនអ្នកជិតចេញមកជួបអ្នក ទឹកភ្លោះអ្នកនឹងអាចបែក ហើយហៀរចេញមកក្រៅ។ ប៉ុន្តែអ្នកមិនគួរឲ្យបែកយូរពេកទេ ព្រោះនៅពេលដែលទឹកភ្លោះអ្នកហូរអស់ កូននឹងអាចមានគ្រោះថ្នាក់ ដោយខ្វះអុកស៊ីសែន។ ដូចនេះ នៅពេលដែលទឹកភ្លោះបែកភ្លាម អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់។


នៅមុនពេលដែលអ្នកដល់ថ្ងៃត្រូវឆ្លងទន្លេ អ្នកនឹងអាចមកជាឈាមក្រហមតិចៗ ដោយមានអ្នកខ្លះ ក៏អាចមកមុនមួយអាទិត្យដែរ។ ដូចនេះ បើអ្នកមានអាការៈមកឈាមក្រហមបែបនេះ ហើយចាប់ផ្តើមឈឺពោះ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់៕