Huawei ចេញ​ស្មាតហ្វូន​ថ្មី​អេក្រង់​ធំ​ដល់ ៧​អ៊ីញ និង​មាន​ថ្ម 5000mAh - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Huawei ចេញ​ស្មាតហ្វូន​ថ្មី​អេក្រង់​ធំ​ដល់ ៧​អ៊ីញ និង​មាន​ថ្ម 5000mAh

03/08/2018
កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន Huawei បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន​ថ្មី​១​ម៉ូឌែល​ដែល​មាន​ឈ្មោះ​ថា Honor Note 10។

Honor Note 10 មាន​អេក្រង់ AMOLED ទំហំ ៦,៩៥​អ៊ីញ កម្រិត Full HD+ ដោយ​អាច​បញ្ចេញ​រូបភាព​ក្នុង​កម្រិត 1080 x 2220p។ វា​ត្រូវ​បាន​បំពាក់​មុខងារ HDR10 ហើយ​មាន​សមត្ថភាព​គ្របដណ្ដប់​កម្រិត​ពណ៌ NTSC ដល់ ១១៥% ឯណោះ។
Huawei Honor Note 10
ម៉ាស៊ីន Honor Note 10 រត់​ដោយ​បន្ទះ​ឈីប Kirin 970 ភ្ជាប់​ជាមួយ​នឹង​ជម្រើស RAM ចំនួន ២​គឺ 6GB និង 8GB។ ចំណែក​ទំហំ​ផ្ទុក​ទិន្នន័យ​ក៏​ត្រូវ​បែងចែក​ជា ២​ផង​ដែរ គឺ 64GB និង 128GB។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ Honor Note 10៖

  • ប្រព័ន្ធ​ប្រតិបត្តិការ៖ Android 8.1 (Oreo)
  • ក្រាហ្វិច៖ Mali-G72 MP12
  • កាមេរ៉ា​ក្រោយ៖ ២​គ្រាប់​គឺ 16MP f/1.8 + 24MP f/1.8 អាច​ថត​វីដេអូ​កម្រិត 2160p និង 1080p នៅ​ល្បឿន 30fps
  • កាមេរ៉ា​មុខ៖ 13MP f/2.0 អាច​ថត​វីដេអូ 1080p ល្បឿន 30fps
  • កម្លាំង​ថ្ម៖ 5000mAh មាន​មុខងារ​សាក​រហ័ស Super Charge 4.5V/5A
  • តម្លៃ៖ ចាប់​ពី ៤០៩​ដុល្លារ ដល់ ៥២៧​ដុល្លារ៕

Huawei Honor Note 10


ប្រភព៖ GSMarena