បើតាមរបាយការណ៍ទីផ្សារនៅទីក្រុង New York បានឲ្យដឹងថា តម្លៃភាគហ៊ុន Apple ឡើងខ្ពស់ដល់ ២០៧,៣៩ដុល្លារ។ តម្លៃហ៊ុន Apple កើនឡើងចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា មកម៉្លេះ ដែលវាជាលទ្ធផលមួយលើសពីការរំពឹងទុកក្នុងរយៈពេល១ត្រីមាសកន្លងទៅ។
ការិយាល័យលក់ផលិតផល Apple មួយកន្លែង/ រូបភាព៖ Investopedia
សូមបញ្ជាក់ថា តាំងពី iPhone ចេញលក់ដំបូងនៅឆ្នាំ២០០៧ ភាគហ៊ុន Apple បានលោតឡើងខ្លាំងដល់ ១១០០% និងឡើងជិត ១ភាគ៣ កាលពីឆ្នាំ២០១៧មុន។ បើធៀបនឹងពេលចុះបញ្ជីក្រុមហ៊ុនដំបូងកាលពីឆ្នាំ១៩៨០ តួលេខនៃការកើនឡើងតម្លៃហ៊ុន Apple គឺ ៥០០០០%៕ប្រភព៖ BBC