យកយន្តហោះ​ដ្រូនដើម្បីតាម​ដានបទល្មើស​ចរាចរណ៍ ជាវិធីសាស្ត្រ​ថ្មីមួយបែប​របស់ចិន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យកយន្តហោះ​ដ្រូនដើម្បីតាម​ដានបទល្មើស​ចរាចរណ៍ ជាវិធីសាស្ត្រ​ថ្មីមួយបែប​របស់ចិន!

01/08/2018
(ប៉េកាំង)៖ សារព័ត៌មាន Beijing Youth Daily នៅថ្ងៃពុធនេះ​បានរាយការណ៍ថា នៅទីបំផុតយន្ដហោះ​គ្មានមនុស្សបើក​ ឬដ្រូន (Drone) ត្រូវបានគេប្រើប្រាស់​ដើម្បីតាមដាន​ការរំលោភច្បាប់​ចរាចរណ៍ហើយ នៅក្នុង​ទីក្រុង ជីណាន (Jinan) នៃខេត្តសានទុង (Shandong) ភាគខាងកើត​ប្រទេសចិន។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
យោង​តាម Beijing Youth Daily យន្ដហោះដ្រូន​បួនគ្រឿងបានចាប់ផ្ដើម​ត្រួតពិនិត្យចរចរណ៍ និងកំពុងផ្ដល់​ជំនួយ​ដល់អាជ្ញាធរ។ យន្ដហោះដ្រូន​ទាំងនេះ ដែលបំពាក់ទៅដោយ​កាមេរ៉ាមាន​សមត្ថភាពខ្ពស់ បានរកឃើញ​បទល្មើសចរាចរណ៍​ចំនួនប្រំាករណី ក្នុង រយៈពេល​កន្លះម៉ោងដំបូង​នៃការចាប់ផ្ដើម​ប្រតិបត្តិការ។
គួរបញ្ជាក់ថា យន្តហោះដ្រូន​ទាំងនេះអាចតាមដាន​សកម្មភាពខុសច្បាប់របស់​អ្នកបើកបរ ក្នុងនោះរួមមានការប្រើប្រាស់​ទូរស័ព្ទដៃក្នុង​ពេលកំពុង​បើកបរ ព្រមទាំងអាច​ឃ្លាំមើលលើតំបន់​ ដែលអាជ្ញាធរមិនអាច​ចូលទៅដល់។ យន្ដហោះដ្រូន​បានចាប់ផ្ដើម​ធ្វើតេស្ដសាកល្បងកាលពី​ខែមេសា​កន្លងទៅ និងអាចពង្រីកការប្រើប្រាស់​ទូទាំង​ប្រទេសចិន ប្រសិនបើផែនការ​នេះមានភាពវិជ្ជមានកាន់តែ​ខ្លាំង៕