អាហ្វហ្គានីស្ថាន៖ ទីបំផុតមេដឹកនាំជាន់ខ្ពស់ និង​សមាជិក ISIS សរុប២០០នាក់ ​ព្រមដាក់​អាវុធចុះរួចប្រគល់​ខ្លួនឲ្យ​រដ្ឋាភិបាល... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាហ្វហ្គានីស្ថាន៖ ទីបំផុតមេដឹកនាំជាន់ខ្ពស់ និង​សមាជិក ISIS សរុប២០០នាក់ ​ព្រមដាក់​អាវុធចុះរួចប្រគល់​ខ្លួនឲ្យ​រដ្ឋាភិបាល...

01/08/2018
(កាប៊ុល)៖ អ្នកប្រយុទ្ធរហូត​ដល់ទៅ ២០០នាក់ ក្នុងនោះមានទាំង​មេដឹកនាំជាន់ខ្ពស់​មួយចំនួន​ផងដែរ​របស់​ក្រុម​​ភេរវករ ISIS បាន​ទម្លាក់​អាវុធចុះហើយប្រគល់មកឲ្យ​អាជ្ញាធរក្នុងតំបន់នៃ​ស្រុក ដារសាប់ (Darzab) នៅខេត្ត​ហ្សសចេន (Jawzjan) ភាគខាងជើង​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃពុធនេះ។ នេះ​បើ​តាម​​ការដក​ស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
យោងតាម​​អភិបាលខេត្ត Jawzjan ជន​សកម្មប្រយុទ្ធ ISIS ចំនួន ២០០នាក់ ដោយរួមមានទាំង​​មេដឹកនាំជាន់ខ្ពស់​របស់ពួកគេ មាន​ឈ្មោះ​​ដូចជា​ ម៉រឡាវី អាប៊ីប៊ូលឡាហ៍ (Mawlawi Habibullah), ម៉ាហ្វទី ណេម៉ាទូលឡាហ៍ (Mafti Nematullah), និង ម៉រឡាវី ស៊ូហ៍បាត (Mawlawi Suhbat) បានបោះបង់ចោល​សមរភូមិ ហើយ​ប្រគល់​សព្វា​វុធ​​ទាំង​អស់​របស់​​ខ្លួន​ មកកាន់អាជ្ញាធរ​ក្នុងស្រុក Darzab កាលពីព្រឹក​ថ្ងៃ​ពុធនេះ។
គួរជម្រាបថា បើតាមមន្រ្តីខាងលើការលើកទង់ជ័យស​បែប​នេះរបស់​ ISIS ​ដាក់រដ្ឋាភិបាល ត្រូវបានធ្វើឡើង នៅចំពោះមុខការ​ប្រយុទ្ធ​​គ្នាយ៉ាងកក្រើក​​រវាង​ក្រុមឧទ្ទាមតាលីបង់ និងក្រុម​ ISIS នៅស្រុក Darzab និងស្រុក គូសតេផា (Qush Tepa) ដែលនៅ​ជាប់គ្នា ហើយ​សកម្មភាព​​ទាំង​អស់នោះ បានបន្សល់ទុកឲ្យ​មនុស្សយ៉ាងតិច ៣០០នាក់ស្លាប់ ដោយគិតទាំងខាង​តាលីបង់ និង ISIS ក្នុងរយៈពេល ០៣សប្តាហ៍កន្លង​ទៅ​នេះ។ ចំណែកស្រុក Darzab នេះវិញ ធ្លាប់ត្រូវគេចាត់ទុកថា ជាមូលដ្ឋានដ៏សំខាន់​មួយរបស់ ISIS សម្រាប់រយៈពេល ០២ឆ្នាំចុងក្រោយ​នេះ៕