គូស្វាមី ភរិយាត្រូវចេះរៀនពីគន្លឹះមួយចំនួន ទើបអាចថែរក្សាចំណងស្នេហ៍ ឬទាក់ទាញចិត្តគ្នាបានជារៀរហូត ។ គន្លឹះ ខ្លីៗមួយចំនួន ប៉ុន្តែ ពិតជាមានសារប្រយោជន៍ណាស់ សម្រាប់ថែរក្សាចំណងស្នេហា និងជីវិតអាពាហ៍ពិពាហ៍អ្នកមិនឲ្យប្រេះឆាបាន ។
ដើម្បីទាក់ចិត្ត និងបង្ហាញក្តីស្រលាញ់របស់អ្នក ចំពោះស្វាមី អ្នកគួរតែធ្វើរឿងមួយចំនួន សម្រាប់គាត់ ដើម្បីបង្ហាញថា អ្នកពិតជាខ្វល់ និងបារម្ភពីគាត់ជាខ្លាំង ជាពិសេសពេលគាត់រវល់ខ្លាំងនឹងការងារ ។
១. យកអាហារ ទៅឲ្យគាត់នៅការិយាល័យ ។
២. រៀបចំអាហរ សម្រាប់ប្តីឲ្យបានឆ្ងាញ់ និងមានសោភ័ណភាព ។
៣. ឆុងកាហ្វេមួយកែវ ប្រសិនបើអ្នកឃើញថា វាជិតអស់ ។
៤. យកសៀវភៅ ឬឯកសារដែលគាត់មិនត្រូវការ ទៅទុកដាក់កន្លែងដើមវិញ ។
៥. ជួយការងារប្តី ដូចជា ស្រោចដំណាំ លាងឡាន ឬជូតស្បែកជើងជាដើម ។
៦. ម៉ាស្សាខ្នង ឬ ក ឲ្យស្វាមីរបស់អ្នក ពេលគាត់សម្រាកពីការងារមួយភ្លែត (ស្រង់ពីគេហទំព័រសុខភាព) ៕
