ប្រមាណជិតមួយម៉ោងមុននេះ ខ្សែប្រយុទ្ធ Son Heung-min បានចុះកុងត្រាថ្មីជាមួយក្លឹប Tottenham Hotspur។
កុងត្រាថ្មីរបស់កីឡាករ មានសុពលភាពរហូតដល់រដូវកាល ២០២២-២០២៣។
ការណ៍នេះ ធ្វើឡើងបន្ទាប់ពីកីឡាករសញ្ជាតិកូរ៉េខាងត្បូង បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លឹបអង់គ្លេសមួយនេះ។ កាលពីរដូវកាល ២០១៧/១៨ ខ្សែប្រយុទ្ធលេងដល់ទៅ ៥២ ប្រកួតឲ្យក្លឹប និងស៊ុតចូល ១៨ គ្រាប់។
ក្នុង World Cup ២០១៨ ខ្សែប្រយុទ្ធ Son បានស៊ុតចូល ២ គ្រាប់។ មួយគ្រាប់ពេលប៉ះជាមួយម៉ិកស៊ិក និងមួយគ្រាប់ទៀត គឺពេលប្រកួតជាមួយអាល្លឺម៉ង់ ក្នុងវគ្គ Group Stage៕
ប្រភព៖ Four Four Two
