ខ្សែបម្រើកណ្ដាលសញ្ជាតិប្រេស៊ីល Fabinho បាននិយាយថា នឹងព្យាយាមទាក់ទង Mbappe មកចូលរួមជាមួយខ្លួននៅក្រុម Liverpool នៅថ្ងៃណាមួយ។
ខ្សែបម្រើរូបនេះបាននិយាយថា «Mbappe ធ្លាប់បាននិយាយថា នឹងបន្តនៅជាមួយ PSG នៅរដូវកាលនេះ។ ប៉ុន្តែខ្ញុំ នឹងព្យាយាមដើម្បីឲ្យគាត់មានជំនឿចិត្ត នឹងអាចមកកាន់ទឹកដី Anfield»។
Fabinho បន្ថែមថា Mbappe បានផ្ញើសាមករូបគេ ដើម្បីអបអរក្នុងការដែលបានចូលរួមជាមួយ Liverpool ប៉ុន្តែជារឿងខកចិត្តដែលខ្សែបម្រើរបស់ប្រេស៊ីលគ្មានឱកាសអបអរនូវអ្វីដែល Mbappe បានធ្វើក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី៕
ប្រភព៖ Goal
