រថយន្តបុកម៉ូតូពេញទំហ៊ឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ​នៅនឹងកន្លែងកេីតហេតុ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តបុកម៉ូតូពេញទំហ៊ឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ​នៅនឹងកន្លែងកេីតហេតុ!!!

20/07/2018
ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បើកបរម៉ូតូបញ្រ្ចាស់ផ្លូវ ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ​។ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១០និង​៣៩នាទី ​​នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨ ​ ​ស្ថិតក្នុងភូមិ គីរីវន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

​ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថយន្ដម៉ាក RX​​300ពាក់ស្លាកលេខភ្នំពេញ2T-7271 បានបុកម៉ូតូ​មួយគ្រឿងយ៉ាងពេញទំហឹងបើកបរដោយបុរសម្នាក់ឈ្មោះ យ៉ម យឿម ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិ​ ស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ​។

ប្រភពពីសាក្សីដែលបានឃេីញហេតុការណ៍នេះបានឲ្យដឹងថា រថយន្តនឹងម៉ូតូធ្វេីដំណេីរក្នុងទិសដៅបញ្រ្ចាស​គ្នាពីលិចទៅកើត​​ ពេលដែលមកដល់កន្លែងកេីហេតុរថយន្តបានបុកម៉ូតូពេញទំហ៊ឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ រថយន្តរងការខូចខាតផ្នែកខាងស្តាំ រីឯម៉ូតូរងការខូចខាត​ស្ទើទាំងស្រុង។​

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការនគរបាលក្រុងសំរោង ដើម្បីដោះស្រាយនៅពេលក្រោយ។