សញ្ញាប្រកាសអាសន្ននៅស្ទឹងសង្កែបាន​កើតឡើងជាថ្មី​!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សញ្ញាប្រកាសអាសន្ននៅស្ទឹងសង្កែបាន​កើតឡើងជាថ្មី​!!!

17/07/2018
ខេត្តបាត់ដំបង៖ មន្ត្រី​ជំនាញ​ដែល​កំពុង​តាមដាន​កម្ពស់​ទឹកស្ទឹង​សង្កែ​បាន​ឱ្យ​​ដឹង​ថា គិត​ត្រឹម​​ម៉ោង​​៤​រសៀល​ថ្ងៃ​ទី​១៦ ​កក្កដា ​នេះ កម្ពស់​ទឹកស្ទឹង​សង្កែ​បាន​ឡើង​ដល់​ជិត​១៣​ម៉ែត្រ​​ហើយ ហើយ​ក៏​មិន​ទាន់​មាន​​សញ្ញា​ណា​មួយដែល​​អាច​ថម​ថយ​​ដែរ ខណ​:​ភ្លៀង​នៅ​តែ​ធ្លាក់​ស្ទើរ​គ្រប់​ទីកន្លែង​ ។ ជា​ពិសេស ​នៅ​ប៉ែក​ខាងលើ នៃ​ដង​ស្ទឹង​។
មន្ត្រី​ជំនាញ​បាន​ឱ្យ​​ដឹង​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ​នៅ​ម៉ោង​៤​រសៀល​នេះ កម្ពស់​ទឹកស្ទឹង​សង្កែ​បាន​ដល់​ជិត​១៣​ម៉ែត្រ ដែល​អាច​ជា​កំរិត​មួយ​ឈានដល់​​ការ​ប្រកាស​អាសន្ន​ហើយ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ​ ។

មន្ត្រី​ដដែល​និយាយ​​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង ​កាលពី​ម្សិលមិញ​​នៅ​ប៉ែក​ខាងលើ ទើប​ធ្វើ​ឱ្យ​​ទឹកស្ទឹង​​ឡើង​កាន់តែ​ខ្លាំង​ថែម​​ទៀត ខណ​:​កាលពី​ថ្ងៃមុន​​បាន​ស្រក​ខ្លះទៅ​ហើយ​ ។ មន្ត្រី​ជំនាញ​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កា​រវិ​វ​ឌ្ឍ​ន៍​​នៃ​ជំនន់​ទឹកភ្លៀង​ ក្នុង​ស្ទឹង​សង្កែ​នា​ពេល​នេះ ​។ ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ព្រោះ​ភ្លៀង​អាច​នៅ​មាន​បន្ត​ទៀត ​។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​​ថា សម្ពាធ​ទឹក​នឹង​គ្រប​ដណ្ដប់​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១៤ ​ដល់​១៨​ កក្កដា ហើយនឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ខ្លាំង ហើយ​ខេត្តបាត់ដំបង​ក៏​ទ​ទូល​រង​នូវ​សម្ពាធ​នេះ​ដែរ​។

ទោះ​យ៉ាងណា​ មិន​ទាន់​មាន​ព័ត៌មាន​ពី​អាជ្ញាធរ​ស្ដី​ពី​ផល​ប៉ះពាល់​ ដោយ​ជំនន់​ទឹកស្ទឹង​នេះ​នៅឡើយ​ទេ រ​ហូត​មក​ដល់​ពេល​នេះ​ ។ ប៉ុន្តែ​អាជ្ញាធរ ​និង​មន្ត្រី​នៃ​មន្ទី​ជំនាញ​ កំពុង​តាមដាន​កា​រវិ​វ​ឌ្ឍ​ន៍​​នៃ​ជំនន់​ទឹកស្ទឹង​នេះ​ជា​ប្រចាំ​​ផង​ដែរ​ ។