ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨!

12/07/2018
(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចំនួនមនុស្ស​ស្លាប់ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់ ដែលបានវាយលុក​យ៉ាងចាស់ដៃ​ ទៅលើភាគខាងលិចប្រទេស​ជប៉ុននោះ​ បានកើន​ដល់ ២០០នាក់គត់ ខណៈបេសកកម្ម​រុករក និងជួយសង្រ្គោះ នៅតែបន្ត​ពុះពារទៅមុខ ដើម្បីតាមរកមនុស្ស​ជាច្រើននាក់ទៀត ដែលកំពុង​បាត់ខ្លួន៕
២៖ នាយករដ្ឋមន្រ្តីអង់គ្លេស ថេរ៉េសា ម៉ាយ (Theresa May) បានបញ្ជាក់ថា ចក្រភពអង់គ្លេស​នឹងនៅបន្តជាសម្ព័ន្ធមិត្តដ៏រឹងមាំ ជាងគេ​បំផុតរបស់​សហរដ្ឋអាមេរិក ស្របពេលដែល​លោកស្រី​កំពុងរៀបចំ​ទទួលស្វាគមន៍​ ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ៕
៣៖ អង្គការ NASA បានឲ្យដឹងថា ខ្លួនមានបំណង​ចង់ធ្វើតេស្ត កែវយឺត​អវកាស​ជំនាន់ចុងក្រោយបំផុត James Webb ទៅលើ​ភព​នៅក្រៅប្រព័ន្ធព្រះអាទិត្យ​​​ ដែលជាប្រភេទ​ឧស្ម័នយក្ស​ដូចទៅនឹង Jupiter (ភពព្រហស្បតិ៍) និង Saturn (ភពសៅរ៍) សិន នៅពេលដែល​វាត្រូវបាន​បង្ហោះ​ មុន​ឈាន​ដល់ការតាមប្រមាញ់​រុករកភពអេលៀន ដែលមានលទ្ធភាព​អាចទ្រទ្រង់​ជីវិតបាន៕
៤៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ​ ត្រូវបាន​គេរាយការណ៍ថា បានសូមទោស​ទៅកាន់​ព្រះជាម្ចាស់បន្ទាប់ពីបាន សន្យាថា នឹងចុះចេញពីតំណែង បើសិនជាអ្នកកាន់សាសនាគ្រិស្ដណាម្នាក់​អាចបង្ហាញថា ព្រះជាម្ចាស់ពិតជាមាន​ប្រាកដមែន៕
៥៖ វត្ថុដែលភ្លឺចែង​ចាំបំផុតនៅក្នុង​ចក្រវាឡ ត្រូវបានរកឃើញ​ហើយ ដោយវាគឺជា Quasar មួយមានប្រភព​មកតាំងពីពេលដែល​​ចក្រវាឡយើង នៅមានវ័យដ៏ក្មេងខ្ចី គឺត្រឹមតែ ៧ភាគរយ នៃអាយុកាលបច្ចុប្បន្ន​របស់វា​ប៉ុណ្ណោះ៕
៦៖ រដ្ឋមន្ត្រីការពារជាតិ​ដាណឺម៉ាក លោក ក្លូស ហាហ្សត ហ្វ្រែឌែរីកសិន (Claus Hjort Frederiksen) បានរិះគន់​យ៉ាងខ្លាំងមិន ធ្លាប់មាន ទៅ​លើអាកប្បកិរិយា​របស់​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ​ត្រាំ​ ចំពោះ​សម្ព័ន្ធមិត្ត​ ​ហើយថែមទាំងបាន​ចាត់​ទុកផងដែរថា ស្ទីលដឹកនាំរបស់​លោក ត្រាំ គឺជាការដឹកនាំជាមួយ​​ភាពភ័យខ្លាច៕