ព្រះមហាក្សត្រខ្មែរ ចូលរួមរំលែកទុក្ខព្រះ​ចៅ​អធិរាជជប៉ុន ចំពោះ​ករណីគ្រោះទឹកជំនន់ បណ្តាលឱ្យប្រជាជនជប៉ុន២០០នាក់ ស្លាប់និងច្រើននាក់ទៀត បាត់ខ្លួននិងរបួស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រខ្មែរ ចូលរួមរំលែកទុក្ខព្រះ​ចៅ​អធិរាជជប៉ុន ចំពោះ​ករណីគ្រោះទឹកជំនន់ បណ្តាលឱ្យប្រជាជនជប៉ុន២០០នាក់ ស្លាប់និងច្រើននាក់ទៀត បាត់ខ្លួននិងរបួស

12/07/2018
(ភ្នំពេញ)៖ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្វាយ​ព្រះ​រាជ​សា​រ​ចូលរួម​រំលែក​ទុក្ខ​​ជាមួយ ​​ព្រះ​ចៅ​អធិរាជ​ជប៉ុន AKIHITO ចំពោះគ្រោះទឹកជំនន់ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន ដែលបណ្តាលឱ្យប្រជាជនជប៉ុន ២០០នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន និងរបួស។

គិតត្រឹមថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០១៨នេះ​ ចំនួនមនុស្ស​ស្លាប់ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់ ដែលបានវាយលុក​យ៉ាងចាស់ដៃ​ ទៅលើភាគខាងលិចប្រទេស​ជប៉ុននោះ​ បានកើន​ដល់ ២០០នាក់គត់ ខណៈបេសកកម្ម​រុករក និងជួយសង្រ្គោះ នៅតែបន្ត​ពុះពារទៅមុខ ដើម្បីតាមរកមនុស្ស​ជាច្រើននាក់ទៀត ដែលកំពុង​បាត់ខ្លួន។

ក្រុមការងារ​ជាង ៧០,០០០នាក់ កំពុងចូលរួមក្នុង​ប្រតិបត្តិការរុករក និងជួយសង្រ្គោះ មនុស្ស​ប្រមាណ ៦០នាក់ ឬអាចច្រើនជាងនេះ ដែល​នៅតែបន្តបាត់ខ្លួន​ នៅតាមតំបន់រង​ការវាយប្រហារ ដោយគ្រោះទឹកជំនន់ និងការអិលបាក់ដី ដោយតំបន់ទាំងនោះ ក៏រួមបញ្ចូល​ទាំង​​ខេត្ត​ហ៊ីរ៉ូស៊ីម៉ា, អូកាយ៉ាម៉ា, និងអ៊ីហ៊ីមិ ដែលជារងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេផងដែរ។

គួរជម្រាបផងដែរថា លំនៅឋានប្រមាណ ២៤០,០០០ខ្នង ត្រូវបាន​កាត់ផ្តាច់ពីបណ្តាញ​ផ្គត់ផ្គង់​ទឹក​ស្អាត នៅភាគខាង​លិចប្រទេសជប៉ុន ហើយប្រព័ន្ធ​ដឹកជញ្ជូនក៏បានជួបភាព​រាំងស្ទះធ្ងន់ធ្ងរ​ថែមទៀត​ផង។ មានការព្យាករណ៍ថា ជប៉ុន​យ៉ាងហោចណាស់​ត្រូវ​ប្រើពេល ១ឆ្នាំ ទើបអាច​ស្តារការខូចខាត​ឡើងវិញ​បាន៕

ខាងក្រោមនេះ ជាព្រះរាជសារ របស់ព្រះមហាក្សត្រខ្មែរ៖