ផ្ទះប្រជាពលរដ្ឋជាង ៦០ខ្នងឆេះហ្មត់គួរឱ្យអាសូរណាស់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទះប្រជាពលរដ្ឋជាង ៦០ខ្នងឆេះហ្មត់គួរឱ្យអាសូរណាស់!!!

11/07/2018
ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងយប់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងឆេះអស់គ្មានសល់ដែល ភាគច្រើន ជាប្រភេទផ្ទះឈើផ្ទះជួល ជាសំណង់មិនរាបរយ មូលហេតុដោយសារទុស្សេខ្សែភ្លើង ។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨រហូតទល់ម៉ោងជិត៥ភ្លឺ ទើបរលត់បាត់ទាំងស្រុង ។ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះឈ្មោះ ស៊ិន យិន អាយុ ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រពន្ធឈ្មោះ រ៉ា វី អាយុ ៥៥ឆ្នាំ មុខរបរលក់ដូរ ។
អគ្គិភ័យនេះ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុងចំនួន ៦៤ខ្នងផ្ទះ ស្មើនឹង ៦៤គ្រួសារ ខូចខាតសម្ភារៈអស់ជាច្រើន តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ក្នុងប្រតិបត្តិការនេះ មានរថយន្តពន្លត់អគ្គិភ័យមកពីអង្គភាពមួយចំនួនជួយអន្តរាគមន៍បាញ់ទឹកចំនួន ៣២គ្រឿង ក្នុងនោះ ÷ រថយន្តរបស់ស្នងការរាជធានីភ្នំពេញ ២២គ្រឿង ប្រើប្រាស់ទឹកអស់ ១១០ជើង, ខណ្ឌជ្រោយចង្វារ ៦គ្រឿង ប្រើប្រាស់ទឹកអស់ ១០ជើង, ខណ្ឌឫស្សីកែវ ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ជើង, ក្រសួងមហាផ្ទៃ ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ជើងនិងម៉ារីនរបស់ចរាចរណ៏ជើងទឹក ២គ្រឿង។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុស្រាប់តែគេឃើញភ្លើងចាប់ផ្តើមឆាបឆេះ ពីផ្ទះឈ្មោះ សិន យិន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុបមុន លាយឡំនឹងផ្សែង និងអំណាចខ្យល់បក់ផងនោះ អគ្គិភ័យកាន់តែបាញ់ផ្សែងខ្មួលខ្មាញ់ឡើង សន្ធោសន្ធៅឡើង នាំឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ ខ្លះរត់នាំគ្នាជួយឈឺឆ្អាលក្នុងការពន្លត់ តែដោយសារឥទ្ធិពលខ្យល់បោកបក់ខ្លាំងក្លាពេក ធ្វើឱ្យផ្ទះ៦៤ខ្នងត្រូវបានឆេះបំផ្លាញខ្ទេច និងឆេះរោលជាច្រើនខ្នង ។
ជាមួយគ្នានោះលោកអភិបាល ជា ពីសី បានណែរនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីវិធីបង្ការទប់ស្កាត់ ដែលអាចឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ និងសូមឱ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងចេះជួយគ្នាក្នុងគ្រាមានអាសន្ន ដូចដែលក្នុងយប់នេះ ដោយសារបានការសហការគ្នារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមយ៉ាងខ្នះខ្នែងទើបអគ្គិភ័យមួយនេះ បានរលត់ទៅវិញក្នុងរយៈពេលខ្លី ។បើទោះបីយ៉ាងណា ខណៈដែលមានគ្រោះអគ្គិភ័យនេះកើតឡើង រថយន្តពន្លត់អគ្គិភ័យមកពីគ្រប់ទិសទី បានចេញជួយអន្តរាគមន៍ តែដោយសារលក្ខណៈភូមិសាស្ត្រមានសភាពស្មុកស្មាញ ផ្លូវតូចចង្អៀតធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យពិបាកក្នុងជួយសង្គ្រោះទើបប្រើរយៈពេលយូរ ។ប្រជាលរដ្ឋទាំង៦៤គ្រួសារនោះ បានសូមសំណូមពរដល់អាជ្ញាធរសង្កាត់ក៏ដូចខណ្ឌឬស្សីកែវ សូមជួយផ្តល់ទីជំរក និងសម្ភរៈ មួយចំនួនជួយពួកគាត់ផងពិព្រោះពួកគាត់គ្នានអ្វីសេសសល់អ្វីទេ ព្រោះត្រូវភ្លើងឆាបឆេះអស់ហើយ ។