ក្តៅៗ) ក្រុមសង្គ្រោះបានយកក្មេងៗចុងក្រោយ៥នាក់ចេញពីរូងភ្នំថាមលួង បានជោគជ័យអស់ហើយ សរុប១៣នាក់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅៗ) ក្រុមសង្គ្រោះបានយកក្មេងៗចុងក្រោយ៥នាក់ចេញពីរូងភ្នំថាមលួង បានជោគជ័យអស់ហើយ សរុប១៣នាក់!!!

11/07/2018
ថៃ៖  ក្រុមសង្គ្រោះក្នុងប្រតិបត្តិការណ៍ជំហានទី៣នាព្រឹកមិញនេះ បានរំដោះបាន ក្មេង៤នាក់និងគ្រូបង្វឹកម្នាក់ដែលនៅចុងក្រោយគេនោះ ត្រូវបានយកចេញពីរូងភ្នំថាមលួង បានជោគជ័យហើយ ខណៈនៅថ្ងៃច័ន្ទ ដែលជាជំហានទី២ យកបាន៤នាក់ និងជំហានទី១នាយប់ថ្ងៃអាទិត្យ ជួយបាន៤នាក់ ហើយសរុបទាំងអស់១៣នាក់។
ប្រភពព័ត៌មានពីក្រុមសង្គ្រោះថៃ បញ្ជាក់ថាអ្នកនៅសល់៥នាក់ចុងក្រោយនេះ ត្រូវបានសង្គ្រោះចេញមកពីរូងភ្នំថាមលួងនាម៉ោង១០និង៩នាទី ថ្ងៃទី១០កក្កដានេះ ដោយក្រុមសង្គ្រោះ៣៦នាក់ឯណោះ ក្នុងប្រតិបត្តិការណ៍ចុងក្រោយនេះ។ ហើយត្រូវបានដឹកតាមរថយន្តសង្គ្រោះនិងបន្តដឹកតាមយន្តហោះ ទៅសង្គ្រោះនៅមន្ទីពេទ្យឈាងរ៉ៃភ្លាមៗ។ ហើយអ្នកទាំង៥នាក់ចុងក្រោយនេះ គឺគ្រូបង្វឹកមានសភាពហេវហត់អស់កម្លាំងយ៉ាងខ្លាំង។
បើតាមទូរទស្សន៍ CNN បានផ្សព្វផ្សាយព័ត៌មាននៅមុនបន្តិចថា ក្រុមអ្នកជួយសង្គ្រោះបាននាំក្មេងពីរូងភ្នំថាមលួង បានចំនួន៥នាក់ចុងក្រោយបន្ថែមទៀតហើយនៅថ្ងៃនេះ ហើយអ្នកយកចេះមកចុងក្រោយបំផុតគឺគ្រូបង្វឹករបស់ក្មេងៗទាំងនោះ ។សូមបញ្ជាក់ថា នៅវេលាម៉ោង៩យប់ថ្ងៃអាទិត្យម្សិលមិញ ក្រុមមុជទឹកនឹងនាំក្មេងប្រុសដំបូងគេមកដល់មាត់រូងភ្នំថាមលួង ដោយក្រុមការងារសង្រ្គោះបានចាប់ផ្តើមហើយបេសកកម្មរបស់ពួកគេដើម្បីរំដោះក្មេងប្រុស១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ចេញពីរូងភ្នំ ជាកន្លែងដែលពួកគេបានជាប់ខ្លួននៅទីនោះ អស់រយៈពេលជាង២សប្តាហ៍មកហើយ។

លោកណារ៉ុងស័ក្តិ អូសុតាណាខន ប្រធានក្រុមប្រតិបត្តិការ និងជាអភិបាលខេត្តឈៀងរ៉ៃ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមអ្នកមុជទឹក បានចូលទៅក្នុងរូងភ្នំកាលពីវេលាម៉ោង១០ព្រឹកថ្ងៃអាទិត្យទី៩កក្កដាមកម្លេះ ដោយយកចេញបាន៤នាក់ដំបូងនៅម៉ោង៩ យប់ និងយប់ថ្ងៃ១០បាន៤នាក់ទៀត ហើយថ្ងៃទី១១នេះ យកបាន៥នាក់ទៀត សរុបទាំងអស់១៣នាក់ ។
ហើយបុគ្គលិកដែលមិនសំខាន់ ត្រូវតែចេញពីបរិវេនមាត់រូងភ្នំ ដោយទុកតែក្រុមអ្នកមុជទឹក ក្រុមគ្រូពេទ្យ និងកងកម្លាំងសន្តិសុខប៉ុណ្ណោះ។

ទាំងក្រុមក្មេងៗដែលជាប់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជូនដំណឹងរួចហើយដែរ ពីផែនការបេសកកម្មដ៏គ្រោះថ្នាក់នេះ។ក្រុមក្មេងៗទាំង១២និងគ្រូបង្វឹកម្នាក់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះ ចេញមកកាន់ឧទ្ធម្ភាគចក្រ ដឹកបន្តទៅកាន់មន្ទីរពេទ្យភ្លាមៗនៅឈាងរ៉ៃ ផងដែរ ។
សម្រាប់ប្រតិបត្តិការណ៍ជួយក្មេងៗ១២នាក់ និងគ្រូបង្វឹកម្នាក់ទទួកបានជោគជ័យ និងការសារទ យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារនិងពលរដ្ឋថៃនៅទូទាំងប្រទេសផងដែរ ។

ក្នុងប្រតិបត្តិការណ៍សង្គ្រោះដ៍គ្រោះថ្នាក់បំផុតនេះ ក៍បានបណ្តាលឱ្យទាហានជើងទឹកថៃ ជំនាញខាងមុជទឹកម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងរូងភ្នំនោះ ដោយសារខ្វះខ្យល់ដកដង្ហើមក្នុងបំពង់ឧស៊ីហ្សែន ផងដែរ។សេចក្តីរាយការណ៍ពីអជ្ញាធរថៃថា ក្រុមក្មេងៗទាំងនោះ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះ ដោយពុំអនុញ្ញាតិឱ្យសាច់ញ៉ាតិចូលជួបនៅឡើយទេ ដោយសារពួកក្មេងៗទាំងនោះ ប្រឈមនិងជម្ងឺឆ្លងផ្សេងៗនៅក្នុងរូងភ្នំនោះ។ ក្នុងនោះក្មេងប្រុស២នាក់មានសភាពរលៀកក្រពះខ្លាំងផងដែរ។