លោក ឯម ច័ន្ទមករា៖ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ មានអាយុ៩ឆ្នាំហើយ ឯផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពក៏បានអនុវត្តដោយជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ឯម ច័ន្ទមករា៖ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ មានអាយុ៩ឆ្នាំហើយ ឯផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពក៏បានអនុវត្តដោយជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ

03/07/2018
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី ៣ កក្កដា ២០១៨នេះច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ មានអាយុ៩ឆ្នាំហើយ ដោយច្បាប់នេះត្រូវបានប្រកាសដាក់ឱ្យប្រើតាំងពី ថ្ងៃទី ៣ កក្កដា ២០០៩មកម្ល៉េះ។ ដោយឡែក ការអនុវត្តដោយជោគជ័យនៃយុទ្ធសាស្ត្រជាតិស្តីពីពិការភាពក៏បានអនុវត្តដោយជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមក។ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានឱ្យដឹងយ៉ាងដូច្នេះ។
អគ្គលេខាធិការ រូបនេះបានសង្កត់ធ្ងន់ថា ស្ថានភាពជនមានពិការភាពនៅកម្ពុជាបានប្រែប្រួលមានលក្ខណៈល្អប្រសើរយ៉ាងដូច្នេះអាស្រ័យដោយការយកចិត្តទុកដាក់ដល់សុខុមាលភាពជនមានពិការភាពគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនប្រកាន់និន្នាការនយោបាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ការរើសអើងជនមានពិការភាពត្រូវបានកាត់បន្ថយយ៉ាងច្រើន ការយកចិត្តទុកដាក់អាណិតស្រលាញ់ក៏ត្រូវបានផ្តល់ដល់ជនមានពិការភាពពីគ្រប់មជ្ឈដ្ឋាន ដោយលោក ឯម ច័ន្ទមករា ថានេះគឺជាជាសក្ខីភាពមិនអាចប្រកែកបាន។
ស្ថានភាពរស់នៅរបស់ជនមានពិការភាពក៏ត្រូវបានមានការវិវឌ្ឍន៍ រស់នៅដោយសមរម្យ។ ការព្យាបាលសុខភាពជនមានពិការគឺជាបន្ទុករបស់រដ្ឋ ការព្យាបាលកាយសម្បទា និងការផ្តល់ឧបករណ៍ស្តារកាយសម្បាទាសិប្បនិមិត្តក៏ត្រូវបានបើកផ្តល់ដោយរដ្ឋ។ ការសិក្សាអប់រំ ក៏ត្រូវបានដាក់បញ្ចូលក្នុងទៅក្នុងថ្នាក់សមាហរណ៍កម្ម។ កំណើនការងារនិងមុខរបររបស់ជនមានពិការភាពក៏បានលើកទឹកចិត្តខ្ពស់។ ការបង្ករលក្ខណៈងាយស្រួលដល់ជនមានពិការភាពក៏ត្រូវបានគិតគូរនិងកែសម្រួល។ល។ នេះបើតាមអ្វីដែលអគ្គលេខាធិការ លោក ឯម ច័ន្ទមករាបញ្ជាក់បន្ថែម។
តំណាងឱ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ
លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន សង្គមស៊ីវិល សារព័ត៌មានជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋទាំងអស់ ពិសេសជនមានពិការភាពទាំងអស់ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិនិងសុខុមាលភាពជនមានពិការភាពនៅកម្ពុជាឱ្យមានការរីកចំរើនដូចសព្វថ្ងៃ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯម ច័ន្ទមករា ក៏បានថ្លែងសារតាមរយៈបណ្តាញសង្គម Facebook ចូលរួមអបអរសាទរពីវឌ្ឍនៈភាពដ៏វិសេសវិសាលនេះជាមួយជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕