World Cup 2018 លទ្ធផល៣គូនៅរាត្រីថ្ងៃច័ន្ទ៖ ស៊ុយអែត​ ឈ្នះកូរ៉េខាងត្បូង​, ប៊ែលហ្ស៊ិក​ បំបាក់ ប៉ាណាម៉ា, ខណៈ អង់គ្លេស ស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

World Cup 2018 លទ្ធផល៣គូនៅរាត្រីថ្ងៃច័ន្ទ៖ ស៊ុយអែត​ ឈ្នះកូរ៉េខាងត្បូង​, ប៊ែលហ្ស៊ិក​ បំបាក់ ប៉ាណាម៉ា, ខណៈ អង់គ្លេស ស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី

19/06/2018
(ម៉ូស្គូ)៖​ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូ ក្នុងនោះមាន៖ ស៊ុយអែត​ ឈ្នះកូរ៉េខាងត្បូង​, ប៊ែលហ្ស៊ិក​ បំបាក់ ប៉ាណាម៉ា និងក្រុមអង់គ្លេស ស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី។
ទី១៖ ក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត​ រកបាន៣ដំបូង​ ដើម្បីឡើងទៅឈរលេខ២​ នៃពូល ​F បណ្តោះអាសន្ន ក្រោយយកឈ្នះកូរ៉េខាងត្បូង​ ១-០ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ (Penalty) បន្ទាប់ពីខ្សែការពារកូរ៉េទាក់ជើងក្នុងតំបន់គ្រោះថ្នាក់។
ទី២៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក​ បានលត់ក្រុមមកពីអាមេរិកខាងជើង​ ប៉ាណាម៉ា​ ៣-០​ ដើម្បីឡើងទៅឈរនៅកំពូលតារាងពូល​ G បណ្តោះអាសន្ន។ ប៊ែលហ្ស៊ិក បានបើកការនាំមុខ​គ្រាប់ទី១​ នៅនាទីទី៤៧​ ពោលគឺទើបចាប់ផ្តើមលេងវគ្គទី២​ បាន២នាទីប៉ុណ្តោះ ហើយបានបន្ថែម២គ្រាប់ទៀតនៅនាទីទី៦៩​ និងនាទីទី៧៥​ ពីការធ្វើបានសម្រេចដោយកីឡាករ​ Romelu Lukaku មកពីក្លឹប​ Manchester United។
ទី៣៖​ អតីតម្ចាស់ជើងឯក​ World Cup 1966 អង់គ្លេស​ បានស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី​ នៅវគ្គសន្សំពិន្ទុនៃពូល​ G ក្នុង​ World Cup 2018 នៅរុស្ស៊ី ក្នុងលទ្ធផល ២-១។ ទាំងពីរគ្រាប់ ត្រូវបានធ្វើឡើងដោយកីឡាករខ្សែប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស គឺកីឡាករ Harry KANE ពាក់លេខ៩ នៅនាទីទី១១ និងនៅនាទីទី៩១៕\