ក្រសួងធនធានទឹក៖ ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ២៤ ខែមិថុនា, អ្នកធ្វើដំណើរ និងនេសាទតាមសមុទ្រ គួរផ្អាកជាបណ្ដោះអាសន្ន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងធនធានទឹក៖ ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ២៤ ខែមិថុនា, អ្នកធ្វើដំណើរ និងនេសាទតាមសមុទ្រ គួរផ្អាកជាបណ្ដោះអាសន្ន!

19/06/2018
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ ​នៅតំបន់សមុទ្រ ដោយលាយឡំជាមួយ​ខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់ៗ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់នៅទៀតថា បណ្ដារាជធានី-ខេត្តផ្សេងទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅបង្គួរ។
ដូច្នេះហើយ ការធ្វើដំណើរ និងការនេសាទតាមសមុទ្រ គួរផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ព្រោះជៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕