គ្រោះរញ្ជួយដីបាតសមុទ្រ ៦.០រ៉ិចទ័រ កើតឡើងនៅ​ក្បែរតំបន់ឆ្នេរ​ម៉ិចស៊ីកូ ប៉ុន្តែមិន​មានការព្រមាន​ពីស៊ូណាមិ​នោះទេ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដីបាតសមុទ្រ ៦.០រ៉ិចទ័រ កើតឡើងនៅ​ក្បែរតំបន់ឆ្នេរ​ម៉ិចស៊ីកូ ប៉ុន្តែមិន​មានការព្រមាន​ពីស៊ូណាមិ​នោះទេ!

30/06/2018
(ម៉ិចស៊ីកូ)៖ គ្រោះរញ្ជួយដី​កម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរភាគនិរតី​នៃប្រទេស​ម៉ិចស៊ីកូ ប៉ុន្តែគេពុំទាន់​ឃើញមាន​សេចក្តីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬក៏មនុស្សរងគ្រោះនៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន​ ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
បើតាមការឲ្យដឹង​ពីទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្ត​អាមេរិក USGS គ្រោះរញ្ជួយដី​បាត​សមុទ្រខាងលើ បានវាយលុក​នៅចម្ងាយ ៤៤គីឡូម៉ែត្រ​​ភាគនិរតី​​​ នៃ​ទីក្រុង សាន់ ផាទ្រីស៊ីយ៉ូ (San Patricio) ក្នុងរដ្ឋ ហ្សាលីស្កូ (Jalisco) ភាគខាងលិចប្រទេស​ម៉ិចស៊ីកូ ជាមួយជម្រៅប៉ាន់​ស្មានប្រហែល ២៤.៨គីឡូម៉ែត្រ​ក្រោមផ្ទៃ​សមុទ្រ។ ​ម៉្យាង​វិញទៀត ក៏មិនឃើញ​មានសារព្រមានអំពី​រលកយក្សស៊ូណាមិ ដែលបង្កឡើង​ដោយគ្រោះធម្មជាតិ​នេះដែរ។
គួរជម្រាបថា ម៉ិចស៊ីកូ គឺជាប្រទេសមួយ​លើពិភពលោកផងដែរ ដែលនៅលើតំបន់​មានសកម្មភាពរញ័រញឹក​ញាប់ខ្លាំងជាងគេ ហើយតែង​តែ​​បានទទួលរងគ្រោះ​រញ្ជួយដីកម្រិត​ធ្ងន់ៗ នាពេលកន្លងទៅនេះ ដោយកាលពី​ខែកញ្ញា ឆ្នាំ២០១៧ ហេតុការណ៍រញ្ជួយ​ផែនដីកម្រិត ៧.៤រ៉ិចទ័រ​បានផ្តាច់ជីវិត​មនុស្សជាង ៣០០នាក់៕