អាល្លឺម៉ង់​ ហាលអាវ​ពី​ World Cup 2018 ក្រោយចាញ់កូរ៉េ​ ២-០​ ខណៈស៊ុយអែត​ ឈ្នះមិចស៊ិក​ ៣-០ ដឹកដៃគ្នាទៅវគ្គ ១៦ក្រុម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាល្លឺម៉ង់​ ហាលអាវ​ពី​ World Cup 2018 ក្រោយចាញ់កូរ៉េ​ ២-០​ ខណៈស៊ុយអែត​ ឈ្នះមិចស៊ិក​ ៣-០ ដឹកដៃគ្នាទៅវគ្គ ១៦ក្រុម

28/06/2018
(ម៉ូស្គូ)៖​ ក្រុមការពារតំណែងជើងឯក​ឥន្រ្ទីដែកអាល្លឺម៉ង់​ បានជ្រុះចេញពី​ FIFA World Cup 2018 ត្រឹមវគ្គចែកពូល​ ក្រោយចាញ់កូរ៉េខាងត្បូង​ ២-០​ នៅចុងម៉ោងដ៏ភ្ញាក់ផ្អើល ស្របពេលស៊ុយអែត បំបាក់ម៉ិចស៊ិក​ ៣-០​ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ F។
ការបាត់បង់៣ពិន្ទុជាលើកទី២ បានធ្វើឲ្យអតីតម្ចាស់ជើងឯក​ World Cup​ ៤សម័យកាលអាល្លឺម៉ង់​ មានតែ ៣ពិន្ទុ ឈរបាតតារាងក្នុងពូល​ F ស្របពេលកូរ៉េខាងត្បូង​ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣​។
អាល្លឺម៉ង់បានដើរតាមដានចាស់របស់អេស្ប៉ាញ​ ដែលធ្លាក់វគ្គចែកពូលនៅ​ World Cup ជាប្រវត្តិសាស្រ្តបែបនេះ។ ស៊ុយអែត​ និងមិចស៊ិច​ បនដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមជាផ្លូវការ​ ដោយមាន ៦ពិន្ទុដូចគ្នាឈរនៅកំពូលតារាង​ ដោយត្រូវរង់ចាំគូប្រកួតបញ្ចប់ពូល​ E ម៉ោង១រំលងអាធ្រាត្ររវាងប្រេស៊ីល​ ប៉ះស៊ែប៊ី​ និងស្វីស​ ជួបកូស្តារីកា៕