ប៉េរូ​ បំបាក់អូស្រ្តាលី​ ២-០​ ខណៈបារាំង​ ស្មើគ្នាជាមួយដាណឺម៉ាក ដឹកដៃគ្នាទៅវគ្គ១៦ក្រុម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉េរូ​ បំបាក់អូស្រ្តាលី​ ២-០​ ខណៈបារាំង​ ស្មើគ្នាជាមួយដាណឺម៉ាក ដឹកដៃគ្នាទៅវគ្គ១៦ក្រុម

27/06/2018
(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មកពីតំបន់អាមេរិកឡាទីន​ ប៉េរូ​ បានស៊ីទម្លាក់ក្រុមអាស៊ី​ អូស្ត្រាលី​ ២-០​ ស្របពេលបារាំងស្មើ​ ០-០​ ជាមួយដាណឺម៉ាក​ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ C នៅ​ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ការទទួលបាន៣ពិន្ទុដំបូង​ ក្នុងចំណោម៣ប្រកួតរបស់ប៉េរូ​ ក៏អត់ប្រយោជន៍​ដែរ ដ្បិតត្រូវហាលអាវជាមួយអូស្រ្តាលី។​ រីឯបារាំងបានដឹកដៃដាណឺម៉ាក​ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
ទាំងបារាំង​ និងដាណឺម៉ាក​ ត្រូវរង់ចាំលទ្ធផលពីរប្រកួតនៅពូល​ D រវាងក្រុមអាហ្សង់ទីន-នីហ្សេរីយ៉ា, ក្រូអាត-អាយឡែន ដែលជាក្រុមត្រូវប្រកួតខ្វែងពូលក្នុងវគ្គ១៦ក្រុមនៅ​ World Cup 2018៕