ចេញ​ហើយ! អាវុធ​សម្ងាត់​របស់​ Oppo ទុក​ប្រហារ​​ទូរសព្ទ​ក្បាល​ឆក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចេញ​ហើយ! អាវុធ​សម្ងាត់​របស់​ Oppo ទុក​ប្រហារ​​ទូរសព្ទ​ក្បាល​ឆក

20/06/2018
Oppo Find X បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ ជា​ស្មាតហ្វូន​មាន​រចនាបថ​អេក្រង់​លាត​ពេញ​ទី​ គ្មាន​ក្បាល​ឆក​ និង​មាន​មាត្រដ្ឋាន​តួ​ខ្លួន​ធៀប​នឹង​ផ្ទៃ​អេក្រង់​ធំ​បំផុត ធំ​ជាង​ Vivo Nex ទៅ​ទៀត។
ដើម្បី​អាច​ផលិត​ស្មាតហ្វូន​អេក្រង់​លាត​នេះ​ Oppo បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ស្រដៀង​គ្នា​ទៅ​នឹង​ Vivo Nex ដោយ​​មាន​បង្កប់​កាមេរ៉ា​ក្នុង​តួ​ខ្លួន។ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ថា​កាមេរ៉ា​ដែល​បង្កប់​ក្នុង​តួ​ខ្លួន​របស់​ Oppo Find X មាន​ដល់​ទៅ​ ៣ គ្រាប់ រួម​មាន​កាមេរ៉ា​ Selfie និង​កាមេរ៉ា​ខាង​ក្រោយ។
ការ​បង្កប់​កាមេរ៉ា​នេះ​ដែរ​ធ្វើ​ឲ្យ​​ផ្នែក​ខាង​ក្រោយ​របស់​ Find X មាន​ភាព​រលោង​ស្អាត​ គ្មាន​ចំណុច​រំខាន។ Find X មាន​អេក្រង់​ទំហំ​ ៦,៤ អ៊ីញ​ជា​ប្រភេទ OLED និង​មាន​មាត្រដ្ឋាន​តួ​ខ្លួន​ធៀប​នឹង​ផ្ទៃ​អេក្រង់​ចំនួន​ ៩២,២៥%។ លើ​អេក្រង់​មិន​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ឡើយ ហេតុ​នេះ​ត្រូវ​ពឹង​ផ្អែក​​លើ​ការ​ការពារ​ដោយ​ស្កេន​មុខ​ ឬ លេខ​សម្ងាត់។
កាមេរ៉ា​ក្រោយ​របស់​ Find X មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​មេ​​ទំហំ​ ១៦ MP លាយ​នឹង​កាមេរ៉ា​ទី​ពីរ​ទំហំ​ ២០ MP។ ចំណែក​កាមេរ៉ា​មុខ​មាន​កម្រិត​ដល់​ ២៥ MP និង​អាច​ថត​រូប​ភាព​ Selfie បែប​ 3D ទៀត​ផង។
ស្មាតហ្វូន​នេះ​ប្រើ​បន្ទះ​ឈីប​ Snapdragon 845, មាន​ RAM ទំហំ​ ៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ២៥៦ GB។ ថ្ម​មាន​ទំហំ​​ ៣៧០០ mAh ទ្រាំទ្រ​នឹង​ការ​សាក​បញ្ចូល​ថ្ម​បាន​លឿន​ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo។
ខុស​ពី Vivo Nex ដែល​មាន​លក់​ផ្ដាច់​មុខ​​តែ​នៅ​ប្រទេស​ចិន​ Oppo Find X នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​លើ​​ទឹក​ដី​តំបន់​អឺរ៉ុប​ចាប់​ពី​ខែ​សីហា​ខាង​មុខ ដោយ​មាន​តម្លៃ​ ៩៩៩ អឺរ៉ូ (ប្រមាណ​ ១ ១៥៧ ដុល្លារ)៕​​​​​​


ប្រភព៖ The Verge | GSMarena