ការបុករះបន្តកន្ទុយគ្នាខាងលើនេះ បានបង្កឲ្យរងរបួសធ្ងន់ស្រាល ចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ ហើយត្រូវបានកងរាជអាវុធហត្ថ ដែលប្រចាំការនៅស្នាក់ការសន្តិសុខ៤០២ បញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗផងដែរ ដោយលើកអ្នករបួសបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។

គ្រោះថ្នាក់លើផ្លូវជាតិលេខ៤ ថែម១ទៀតហើយ ទាំងលើកនេះទៀត ៣ករណីក្នុងថ្ងៃតែមួយ ដោយករណីចុងក្រោយ គឺបុកបន្តកន្ទុយគ្នា!!!
បញ្ចូលដោយ៖ Bunlors - 19/06/2018
ព្រះសីហនុ៖ យោងតាមការឲ្យដឹង ពីកងរាជអាវុធហត្ថដែលប្រចាំការ នៅស្នាក់ការសន្តិសុខ៤០២ ស្ថិតនៅលើបណ្តាយផ្លូវជាតិលេខ៤ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយទៀតហើយ បានកើតឡើងនៅវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៨នេះ នៅចំណុចបង្គោលគីឡូម៉ែត្រ លេខ១៤១ ភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រវាងរថយន្ត ៤គ្រឿង បុកបន្តកន្ទុយគ្នា ហើយបន្តទៅបុកតូបលក់ដូរ នៅលើចិញ្ចើមផ្លូវគ្រោះក្រហម ខេ្ទចទាំងស្រុង ព្រមទាំងផ្ទះនៅតាមដងផ្លូវនោះ ខូចខាតមួយចំនួនទៀត។
ការបុករះបន្តកន្ទុយគ្នាខាងលើនេះ បានបង្កឲ្យរងរបួសធ្ងន់ស្រាល ចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ ហើយត្រូវបានកងរាជអាវុធហត្ថ ដែលប្រចាំការនៅស្នាក់ការសន្តិសុខ៤០២ បញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗផងដែរ ដោយលើកអ្នករបួសបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។
សូមបញ្ជាក់ផងដែរថា គ្រាន់តែ១ថ្ងៃនេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ទៅ៣ករណីឯណោះ ដោយករណីទី១ គឺក្បួនរថយន្តរបស់សម្តេចក្រុមព្រះ បានកើតឡើងកាលពីម៉ោង៩ព្រឹក បណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា បានសោយទីវង្គត ចំណែកសម្តេចក្រុមព្រះ រងរបួសធ្ងន់។ ករណីទី២ គឺម៉ូតូបុកជាមួយរថយន្ត ហើយករណីទីបី គឺបុកបន្តកន្ទុយគ្នាដូចរៀបរាប់ខាងលើនេះ ។