ឈ្មួញបំផ្លាញព្រៃឈើ ជា វណ្ណះ យកដុល្លារញាត់មាត់មន្ត្រីខេត្តក្រចេះ បិទមាត់បិទភ្នែកជិតឈឹង!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈ្មួញបំផ្លាញព្រៃឈើ ជា វណ្ណះ យកដុល្លារញាត់មាត់មន្ត្រីខេត្តក្រចេះ បិទមាត់បិទភ្នែកជិតឈឹង!!!

19/06/2018
ខេត្តក្រចេះ៖ សេចក្តីរាយការណ៍ថ្មីទៀត ពីបទល្មើសព្រៃឈើកំពុងក្តៅគគុក គឺនៅចំណុចគីឡូម៉ែត្រ១២៩ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ហើយមេឈ្មួញឈើនាំឈើចេញធំធំមហិមា ឈ្មោះ ជា វណ្ណះ ហៅមេអែបអប គឺជាមន្ត្រីយោធា មេបញ្ជាការកងអនុសេនាធំប្រចាំ ឃុំក្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះ បានយកអំណាចខ្លួននឹងអំណាចថ្នាក់លើបើកដៃអោយធ្វើស្រេចតែចិត្ត ក្នុងមួយយប់ៗ មានរថយន្តសម្រុកដឹងឈើចេញទៅស្រុកយួនមិនតិចជាង២០គ្រឿងឡើយ។
រថយន្តកែឆ្នៃ និង រថយន្តយីឌុបទាំងនេះ ក្នុងមួយរថយន្តមិនក្រោម៣០គីបនោះទេ ក្រុម គយ ចល័តស៊ីប្រាក់ខែមួយខែ៥ម៉ឺនដុល្លារ ឈរកាន់កាំភ្លើងកាងឡានឈើរបស់ លោក ជា វណ្ណះ ហៅមេអែបអប នោះផ្ទាល់តែម្តងគឺនិយាយអោយស្រួលស្រាប់គឺមេឈ្មួញរូបនោះទិញក្បាល គយ ចល័តដាច់តែម្តង នឹង ចាហ្វាយ ខេត្តក្រចេះ លោក វ៉ា ថន ចាហ្វាយស្រុកស្នួល គង់ គឹមនី ស៊ីលុយខែក្នុងមួយខែរាប់ម៉ឺនដុល្លារ បានត្រឹមងើយមើលមេឃប៉ុណ្ណោះពេលក្បួនឡាន ជា វណ្ណះ ហៅមេអែបអបចេញម្តងៗ ហើយលោកមេបញ្ជា ការកងរាជអាវុធហត្ថខេត្តក្រចេះ សាន្ត ប៊ុនថាន្ត បានបញ្ជាអោយកូនចៅខ្លួននៅកាន់តំបន់នោះបីបួននាក់អង្គុយរាប់ក្បាលឡានខ្លាចគេបន្លំបាត់ប្រាក់កញ្ចប់។
ពលរដ្ឋសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយមើលមន្ត្រីខេត្តក្រចេះផង ព្រោះថាឈ្មួញឈើដ៏ធំមហិមាឈ្មោះ ជា វណ្ណះ ទិញក្បាលដាច់គ្រប់ស្ថាប័នអស់ហើយ មិនអាចបង្ក្រាបឈ្មួញ ជា វណ្ណះ ហៅមេអែបអបបានទេ បើមិនទប់ស្កាត់ ឬ បង្ក្រាបទាន់ពេលវេលាទទេ ប្រាកដវិនាសហិនហោចព្រៃឈើនៅភូមិភាគឥសាន្តមិនខាងឡើយ។
សូម សម្តេចតេជោ ហ៊ុន សែន ជួយពិនិត្យមន្ត្រីក្នុងខេត្តក្រចេះទាំងអស់គ្រប់តំបន់ចូលរួមឃុបឃិតបំផ្លាញសម្បត្តិធម្មជាតិ ប្រជាពលរដ្ឋស្លូតត្រង់ជឿជាក់ សម្តេចតេជោ ហ៊ុន សែន ប្រាកដជាចាត់ការ ទៅលើមេឈ្មួញ ជាមន្ត្រីយោធា ម្នាក់នោះផង។