ឧកញ្ញាយោធាផ្កាយ៣ ហូ ចំរើន ជាប់គុកហើយស្រាប់តែរងបណ្ដឹងថែមទៀត រឿងស៊ីដាច់ប្រាក់នាយទុនវិនិយោគបរទេសជាង២០០លានដុល្លារ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧកញ្ញាយោធាផ្កាយ៣ ហូ ចំរើន ជាប់គុកហើយស្រាប់តែរងបណ្ដឹងថែមទៀត រឿងស៊ីដាច់ប្រាក់នាយទុនវិនិយោគបរទេសជាង២០០លានដុល្លារ! ! !

15/06/2018
ភ្នំពេញ៖ ថៅកែជនជាតិចិន២នាក់ និងជនជាតិកូរ៉េម្នាក់បានដាក់ពាក្យប្ដឹង លោក ហូ ចំរើនតុលាការករណី ស៊ីដាច់ប្រាក់ជាង២០០លានដុល្លារ តាមរូបភាពអភិវឌ្ឍន៍មន្ទីរពេទ្យទំនើបនៅទីក្រុងតាខ្មៅនិងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត។

លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះអញ្ជើញដើមបណ្តឹងម្នាក់ឲ្យចូលបំភ្លឺនៅថ្ងៃទី២៥ខែមិថុនានេះផងដែរ។
សូមបញ្ជាក់ថា លោក ហូរ ចំរើន អតីតឧកញ្ញាផ្កាយ៣យោធា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទគំរាមថានឹងសម្លាប់និងបទប្រើប្រាស់អាវុធខុសច្បាប់។

ជនជាប់ចោទឈ្មោះ ហូរ ចំរើន អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាក្រសួងការពារជាតិថ្នាក់ឧត្តមសេនីយ៍ឯក
ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ្ញា នៅថ្ងៃទី ១២មេសា ឆ្នាំ២០១៨។
និងមានមុខងារជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូលទៀតផង។

ដែលត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួន បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ១៦ខែឧសភា ឆ្នាំ២០១៨ដើម្បីសាកសួរករណីបាញ់បោះគំរាមកំហែងឪពុកម្ដាយក្មេកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅភូមិគ្រឹៈស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលជាប់ឃុំនៅពន្ធនាគាររួចមកព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងទាំងអស់ មិនតែប៉ុណ្ណោះពេលនេះបានរងបណ្ដឹង២ផ្សេងគ្នាករណីលុយ២០០លានដុល្លារទៀត។