Mbappe ជឿថា Griezmann នឹងដឹកនាំជម្រើសជាតិបារាំងទៅរកភាពជោគជ័យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Mbappe ជឿថា Griezmann នឹងដឹកនាំជម្រើសជាតិបារាំងទៅរកភាពជោគជ័យ

14/06/2018
រុស្ស៊ី៖ កីឡាករ Kylian Mbappe បង្ហើបថា ខ្សែប្រយុទ្ធ Antoine Griezmann គឺជាមេដឹកនាំជម្រើសជាតិបារាំងទាំងមូល ហើយរូបគេជាតួអង្គសំខាន់ជាងគេនៅក្នុងព្រឹត្តិការណ៍ World Cup នេះ។
ខ្សែប្រយុទ្ធក្រុម Paris Saint-Germain រូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា Griezmann គឺជាកីឡាករមួយរូបដែលជម្រើសជាតិបារាំងទាំងមូលអាចពឹងពាក់បាន ហើយរូបគេក៏យល់ដូច្នេះដែរ។
កីឡាករ Mbappe និង​ Griezmann
កីឡាករវ័យក្មេងរូបនេះបានបន្តថា Griezmann បានធ្វើឲ្យប្រជាជនបារាំងមានមោទនភាពម្តងហើយ កាលពីឆ្នាំ២០១៦ ដោយរូបគេបានក្លាយជាតួអង្គសំខាន់មួយដែលដឹកនាំជម្រើសជាតិឡើងរហូតទៅដល់វគ្គផ្តាច់ព្រ័ត្រ ហើយបើទោះបីជាមិនឈ្នះពាន European Championship ក្តីក៏រូបគេនៅតែជានិមិត្តរូបដ៏អស្ចារ្យរបស់ប្រទេសបារាំងទាំងមូលផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានបន្ថែមថា លោកសង្ឃឹមថា មិត្តរួមក្រុមទាំងអស់បានយល់ដឹងពីមេរៀននិងបទពិសោធន៍កាលពីឆ្នាំ២០១៦ ហើយជឿជាក់ថាពួកគេនឹងធ្វើបានល្អនៅក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំនេះ។
កីឡាករ Mbappe និង​ Griezmann
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ប្រទេសបារាំងបានក្លាយជាម្ចាស់ផ្ទះនៃពានរង្វាន់ European Championship (EURO) ដោយកាលនោះ ក្រុមជម្រើសជាតិបារាំងបានឡើងរហូតទៅដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែពួកគេបានភ្លាត់ស្នៀតចាញ់ក្រោមដៃព័រទុយហ្គាល់ ធ្វើឲ្យពួកគេខកខានមិនបានលើកពាននៅក្នុងទឹកដីខ្លួនឯង៕
ក្រុមជម្រើសជាតិបារាំងក្រោយចាញ់ព័រទុយហ្គាល់