សាលាក្រុងចេញប្លង់មេ ស្ពានអាកាសចោមចៅ ដ៏ស្រស់ស្អាតសម្រាប់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាលាក្រុងចេញប្លង់មេ ស្ពានអាកាសចោមចៅ ដ៏ស្រស់ស្អាតសម្រាប់!!!

14/06/2018
ភ្នំពេញ កាលពីប៉ុន្មាននាទីមុននេះ ផេករបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះនូវប្លង់ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ ដ៏ស្រស់ស្អាតបានលេចចេញជារូបរាងហើយ តែទោះជាយ៉ាងណា សាលាក្រុងភ្នំពេញ នៅមិនទាន់ប្រកាសឲ្យដឹងថា តើពេលណានឹងចាប់ផ្តើម បើកការដ្ឋានដើម្បី ធ្វើការសាងសង់ស្ពានអាកាស ដ៏ស្រស់ស្អាតមួយនេះទេ ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង ក្រោយពីបានឃើញប្លង់មេ ដែលបង្ហោះដោយសាលាក្រុងភ្នំពេញ ហើយពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរ តាមផ្លូវជាតិលេខ៣និងលេខ៤ ជាពិសេសអ្នកដែលរស់នៅ ក្នុងសង្កាត់ចោមចៅទាំងអស់ សង្ឃឹមយ៉ាងមុតមាំថា ស្ពានអាកាសខាងលើនេះ នឹងត្រូវបានបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលការកកស្ទះ នៅរង្វង់មូលចោមចៅ ដែលគេឃើញមានការកកស្ទះ ជារៀងរាល់ថ្ងៃផងដែរ ។