រថយន្តដឹកក្របីជាង ៤០ក្បាលនាំចូលពីថៃដោយខុសច្បាប់អត់បង់ពន្ធគយ ត្រូវបានបង្ក្រាប!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តដឹកក្របីជាង ៤០ក្បាលនាំចូលពីថៃដោយខុសច្បាប់អត់បង់ពន្ធគយ ត្រូវបានបង្ក្រាប!!!

14/06/2018
ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំដឹកក្របីជាង ៤០ក្បាលដែលនាំចូលពីថៃដោយខុសច្បាប់មិនបង់ពន្ធគយ និងរដ្ឋករ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប កាលពីសៀល ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០១៨​ម្សិលមិញនេះ ស្ថិតតាមផ្លូវជាតិលេខ៥ ក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពពីមន្ត្រីគយ និងរដ្ឋករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រាប់ថា រថយន្តមួយគ្រឿង ម៉ាក់ហ៊ីណូ ពាក់ស្លាកលេខ ស្វាយរៀង 3A-0750 ដឹកសត្វក្របីជាង៤០ក្បាល ដែលនាំចូលពីប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត ដើម្បីនាំទៅលក់ខេត្តស្វាយរៀង ព្រំ​ដែនប្រទេសវៀតណាមនោះ ត្រូវបានសមត្ថកិច្ចគយបង្ក្រាប។

មន្ត្រីរូបនោះបានបញ្ជាក់ថា ម្ចាស់រថយន្តដឹកសត្វក្របីនាំចូលពីថៃសត្វក្របីនេះ និ​យាយ​ថាខ្លួនមិនដឹងក្រុមហ៊ុនមានឈ្មោះអី្វទេ គឺគាត់ស៊ីឈ្នួលបើករថយន្តឲ្យគេប៉ុណ្ណោះ​។ រឿងមានច្បាប់ទម្លាប់បង់ពន្ធគយ ឬមិនបង់ពន្ធក៏មិនដឹងដែរ។ មន្ត្រីដដែលបន្តទៀត​ថា ចំពោះរថយន្តដឹកសត្វក្របីគ្មានច្បាប់នេះ ​បានយកទៅរក្សាទុកនៅសា្នក់ការ​គយ និងរដ្ឋករដើម្បីឲ្យបង់ពន្ធទើមអនុញ្ញាតឲ្យត្រឡប់ទៅវិញ។

សូមបញ្ជាក់ថា ករណីដឹកជញ្ជូនគោ ក្របី និងជ្រូកតាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ត​បន្ទាយមានជ័យកើតមានយ៉ាងគគ្រឹកគ្រេងគ្មានការបង្ក្រាបឡើយ ដោយសារ​ថៅកែធំដែលនាំសត្វទាំងនេះចូលមកកម្ពុជាបានឃុបឃិតបង់លុយជួនសមត្ថកិច្ចតាម​បន្ទាត់ព្រំដែនគ្រប់ជំនាញ ជាពិសេសក្រុមមន្ត្រីគយ និងរដ្ឋ​រ​មិនអាចរំលងបានទេ ពុំដូច្នេះពិតជាត្រូវបង្ក្រាបជាមិនខាន។