ញាក់​សាច់! រថយន្ត Mercedes ស្រោប​ពេជ្រ ៣០ មុឺន​គ្រាប់ ចង់​ប៉ះ​ម្តង ត្រូវ​បង់ ១ ពាន់​ដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ញាក់​សាច់! រថយន្ត Mercedes ស្រោប​ពេជ្រ ៣០ មុឺន​គ្រាប់ ចង់​ប៉ះ​ម្តង ត្រូវ​បង់ ១ ពាន់​ដុល្លារ

14/06/2018
រថយន្ត Mercedes SL600 ត្រូវ​បាន​ស្គាល់​ជា​ម៉ូឌែល​មួយ​មាន​តម្លៃ​ថ្លៃ​បំផុត​ដល់​ទៅ ៤,៨ លាន​ដុល្លារ ធ្លាប់​តាំងបង្ហាញ​ក្នុង​ពិព័រណ៍ Dubai Auto Show នា​ឆ្នាំ ២០០៧ ​គម្រប់​ខួប​លើក​ទី ៥០ របស់ Mercedes-Benz SL550។
រថយន្ត​នេះ​ជា​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​លោក Al-Waleed bin Talal ក្នុងចំណោមរថយន្ត ៥០ ឯទៀត ដែល​លោក​មាន​ទ្រព្យ​សរុប​ប្រមាណ ១៨,៧ ពាន់​លាន​ដុល្លារ។ តួ​ខ្លួន​នៃ​រថយន្ត​ស្រោប​ដោយ​ពេជ្រ​ចំនួន ៣០០ ០០០ គ្រាប់ ស្រោប​ឡើង​ដោយ​មនុស្ស ១៣ នាក់ ប្រើ​ពេល​ជាង ២ សប្តាហ៍។ អ្វី​ដែល​ពិសេស​ គឺ​ថា​ បើ​នរណា​ចង់​ប៉ះ​រថយន្ត​នេះ មួយ​លើក​ត្រូវ​ចំណាយ​ដល់ ១ ០០០ ដុល្លារ​ឯ​ណោះ៕
រូបតំណាងលោក Al-Waleed bin Talal




ប្រភព៖ carfromjapan