​ប្រៀបធៀប​កាមេរ៉ា iPhone ត្រកូល Plus បី​ជំនាន់ និង​ iPhone X បាន​ដឹង​ថា​ខុស​គ្នា​ឆ្ងាយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ប្រៀបធៀប​កាមេរ៉ា iPhone ត្រកូល Plus បី​ជំនាន់ និង​ iPhone X បាន​ដឹង​ថា​ខុស​គ្នា​ឆ្ងាយ

12/06/2018
វីដេអូ​បង្ហោះ​ផ្សព្វ​ផ្សាយ​ដោយ TheUnlockr បាន​ប្រៀបធៀប​គុណភាព​កាមេរ៉ា​ក្រោយ iPhone ៤ ជំនាន់ មាន​ចាប់​ពី iPhone 6s Plus, iPhone 7 Plus, iPhone 8 Plus និង iPhone X។
រូប​ទី១
មួយ​សន្លឹក​ដំបូង​បង្ហាញ​ពី​កែវ​កាហ្វេ​ដាក់​នៅ​លើ​តុ​ឈើស​​បង្ហាញ​គុណភាព​រូប​ iPhone ទាំង​បួន​ម៉ូឌែល រក​ចំណុច​ខុស​គ្នា​សឹង​មិន​ឃើញ ប៉ុន្តែ​ប្លែក​ត្រង់ iPhone 6s+ និង iPhone 7+ បង្ហាញ​កម្រិត​សាច់​ពណ៌​នៃ​រូប​ហាក់​មាន​ភាព​ប្លែក​ជាង​គ្នា​បន្តិច។
រូប​ទី​២
ចូល​ដល់​រូប​​ទី​ពីរ​បង្ហាញ​ស្រ្តី​ម្នាក់​អង្គុយ​ប្រើប្រាស់​ Laptop ហាក់​មាន​ភាព​ខុស​គ្នា​ច្រើន ដោយ​រូបភាព​ថត​ប្រើ iPhone 6s Plus មាន​ភាព​ងងឹត​ខ្លាំង​ជាង​ម៉ូឌែល​ណា​ទាំង​អស់ សូម្បី​ត្រង់​ចំណុច​សរសៃ​សក់​ស្ត្រីនោះ​ ក៏​សាច់​​រូប​មិន​សូវ​ច្បាស់​ ខុស​ពី iPhone 7 Plus ឡើង​ទៅ អាច​ធ្វើ​បាន​ល្អ គ្រាន់​ហក់​មិន​ដល់ 8 Plus និង X ដែល​មើល​ទៅ​សឹង​ល្អ​ឥត​ខ្ចោះ។
រូប​ទី៣
ចូល​ដល់​រូប​ទី​​បី​ថត​អគារ​ក្នុង​ទីតាំង​មួយ ម៉ូឌែល 6s Plus មិន​អាច​យក​ជា​ការ​បាន​ឡើយ ពោល​គឺ​សាច់​រូប​មាន​ភាព​ងងឹត​ខ្លាំង។ បើ​ធៀប​ iPhone 8 Plus និង iPhone X សាច់​រូប​លើ​ទូរសព្ទ​តម្លៃ ៩៩៩ ដុល្លារ​បង្ហាញ​ពណ៌​រាង​ខៀវ​នៅ​ទីតាំង Subject ច្បាស់​ល្អ​ជាង​សិស្ស​ប្អូន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖




ប្រភព៖ DigitalTrends