(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ប្រមាណ១៣៧.៨០២នាក់ ដើម្បីបម្រើការងារ តាមគណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
មុខតំណែងដែលត្រូវជ្រើសរើសនេះរួមមាន៖ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អនុប្រធានគណៈកម្មការការិយាល័យបោះឆ្នោត លេខាធិការ សមាជិកជាដើម។ ការទទួលពាក្យនឹងចាប់ផ្តើមពីថ្ងៃទី០២ ខែកក្កដា ហើយថ្ងៃឈប់ទទួលពាក្យ គឺនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីល្ងាច៕
ព័ត៌មានលម្អិតថែមទៀត សូមអានសេចក្តីប្រកាសរបស់គ.ជ.ប ខាងក្រោមនេះ៖