សហរដ្ឋអាមេរិក៖ អាមេរិកកាលពីថ្ងៃទី១០ មិថុនា បានចោទប្រកាន់កាណាដាថា ក្បត់ពេលប្រជុំកំពូល G7 ដែលបញ្ចប់ទាំងគ្រោតគ្រាត ខណៈប្រធានាធិបតិអាមេរិក លោកដូណាល់ ត្រាំ គំរាមបណ្ដាសម្ព័ន្ធមិត្តពីការដាក់ពន្ធគយធ្ងន់ធ្ងរ។
ប្រឈមមុខនឹងការបែកបាក់គ្នានេះ ប្រទេសបារាំងបានបរិហារពីការមិនរួមសហការរបស់គណៈប្រតិភូអាមេរិក ចំណែកអាល្លឺម៉ង់បានចោទប្រកាន់លោកត្រាំថា បំផ្លាញទំនុកចិត្តរបស់បណ្ដាសម្ព័ន្ធមិត្ត។ ទោះបីយ៉ាងណាតាមទូរទស្សន៍ អធិការបតីអាល្លឺម៉ង់ លោកស្រីអេនហ្សឺ ឡាម័រកែល ថ្លែងថា នេះពុំមែនជាការបញ្ចប់របស់ G7 ទេ។
នាយករដ្ឋមន្ត្រីកាណាដាលោក JUSTIN TRUDEAU ជាមុខសញ្ញានៃការរិះគន់ខ្លាំងៗរបស់អាមេរិក សម្រាប់ពេលនេះជ្រើសយកការមិនឆ្លើយតបត តែរដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោកស្រី CHRYSTIA FREELAND បានបរិហារនៅមុខសារព័ត៌មានថា ការវាយប្រហារទាំងឡាយជាការឥតប្រយោជន៍ និងពុំស្ថាបនា៕