អធិការបតី​អាល្លឺម៉ង់៖ រុស្ស៊ី​មាន​តួនាទី​សំខាន់​សម្រាប់​​ពិភពលោក តែរឿង​លោក ដូណាល់ ត្រាំ ចង់ឲ្យ​រុស្ស៊ីចូល​មក G7 វិញ ​គឺមិន​អាច.. - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អធិការបតី​អាល្លឺម៉ង់៖ រុស្ស៊ី​មាន​តួនាទី​សំខាន់​សម្រាប់​​ពិភពលោក តែរឿង​លោក ដូណាល់ ត្រាំ ចង់ឲ្យ​រុស្ស៊ីចូល​មក G7 វិញ ​គឺមិន​អាច..

11/06/2018
(ប៊ែរឡាំង)៖ អធិការបតី​អាល្លឺម៉ង់លោក​ស្រី អាន់ជែឡា មឺគែល បាននិយាយថា ការលើកឡើងរបស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថារុស្ស៊ីគួរតែចូលរួមក្នុងកិច្ច​ប្រជុំនៃក្រុមបណ្ដា​ប្រទេស G7 មិនអាច​បញ្ចុះបញ្ចូលនរណាម្នាក់បាន​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
ការលើកឡើង​បែបនេះរបស់​លោកស្រី មឺគែល ធ្វើឡើងនៅ​ក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ​ទូរទស្សន៍​អាល្លឺម៉ង់ ARD កាលពី​ថ្ងៃអាទិត្យ។​ ថ្លែងនា​ឱកាសនោះ អធិការបតី​អាល្លឺម៉ង់រូបនេះ បានគូស​បញ្ជាក់ថា «ខ្ញុំមិនអាចឆ្លើយ​តបលម្អិតនឹង​សំណួរ ពាក់ព័ន្ធនឹងអ្វីដែល​លោក ត្រាំ បានលើក​ឡើងនោះ​ទេ... ហើយជាការពិត​ណាស់​ យើងបាន​សួរគាត់ ប៉ុន្តែចម្លើយ​របស់គាត់​ មិនអាចបញ្ចុះបញ្ចូល​នរណាម្នាក់​បាន​ឡើយ»។
តែទោះជាយ៉ាងក្ដី លោកស្រី មឺគែល នៅតែយល់ថា រុស្ស៊ីមានតួនាទីសំខាន់ក្នុង​ការចូលរួមចំណែកយ៉ាង​សំខាន់ក្នុងការ​ដោះស្រាយ បញ្ហា​ពិភពលោក។ «យើងត្រូវតែបន្តធ្វើកិច្ចសន្ទនា​ជាមួយរុស្ស៊ី... ពីព្រោះថា គ្មានឡើយ​ដំណោះស្រាយ​សន្តិភាព​សម្រាប់ស៊ីរី ហើយ​ក៏ គ្មានដែរដំណោះស្រាយ​សន្តិភាពសម្រាប់អ៊ុយក្រែន បើគ្មានការចូល​រួមពីទីក្រុង​ម៉ូស្គូ»។ នេះបើតាម​លោកស្រី មឺគែល។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍​កន្លងទៅនេះ មេដឹកនាំនៃ​បណ្តាប្រទេស G7 ក្នុងនោះមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងអង់គ្លេស បានបិទបញ្ចប់កិច្ចប្រជុំដ៏ចម្រូសចម្រាស់ ដោយសារ​តែលោក ដូណាល់ ត្រាំ ប្រកាស​មិនគាំទ្រ សេចក្តីថ្លែងការណ៍​រួមកិច្ចប្រជុំ G7៕