ជិត​មាន​ហើយ ស្មាតហ្វូន​ RAM ទំហំ​ដល់ទៅ ១០GB - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជិត​មាន​ហើយ ស្មាតហ្វូន​ RAM ទំហំ​ដល់ទៅ ១០GB

10/06/2018
បន្ទាប់​ពី​ជោគជ័យ​លើ​ការ​ផលិត​ស្មាតហ្វូន Gamer កម្លាំង​ខ្លាំង​ដាច់​គេ Asus បាន​បង្ហើប​ពី​ដំណឹង​ដ៏​រីករាយ​មួយ​ទៀត​គឺ ​ស្មាតហ្វូន​ដែល​មាន​បំពាក់ RAM ទំហំ​ដល់​ទៅ ១០GB ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាកល្បង​នៅ​ឡើយ តែវា​អាច​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ឆ្នាំ​ខាងមុខៗ។
រូបតំណាង ROG Smartphone មាន RAM 8GB 
តាម​ប្រភព​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​តៃ​វ៉ាន់​បាន​ឲ្យ​ដឹង​ថា ស្មាតហ្វូន​ដែល​ទំហំ RAM ដ៏​ធំ​ស្ទើរ​តែ​ធំ​ជាង​កុំព្យូទ័រ​នេះ បាន​ដំណើរការ​សាក​ល្បង​អស់​ជាង ១០ ខែ​មក​ហើយ ប៉ុន្តែ​នៅ​តែ​នៅ​មិន​មាន​រូបរាង​គម្រូ​(តួ​ទូរសព្ទ) ណា​មួយ​ចេញ​មក ឲ្យ​អាច​ស៊ី​នឹង​កន្លែង​ដាក់ RAM ដ៏​មហិមា​នេះ​នៅ​ឡើយ​ទេ។
ជា​ការពិត ទំហំ​ផ្ទុក​សម្រាប់​ទូរសព្ទ​ដែល​មាន​ទំហំ​ដល់​ទៅ ១០GB វា​ធំ​ខ្លាំង​ណាស់ ហើយ​ក៏​ប្រហែល​ជា​មិន​អាច​ដាក់​ជាមួយ​ស្មាតហ្វូន​ចេញ​ឆ្នាំ ២០១៨ នេះ​បាន​ទេ។
ទោះ​ជា​យ៉ាង​នេះ​ក្តី Asus រំពឹង​យ៉ាង​មុត​មាំ​ថា ទំហំ​ផ្ទុក​ធំ​បែប​នេះ អនាគត​ប្រាកដ​ជា​អាច​ទៅ​រួច ហើយ​វា​ក៏​អាច​ធំ​ជាង​នេះ ឬ​ធំ​ជាង​ទំហំ​ផ្ទុក​កុំព្យូទ័រ​ទៀត​ផង៕




ប្រភព៖ Zing