សាកសព​​​​អ្នកស្លាប់​​​កើន​​ដល់ ១០៩នាក់​ហើយ ត្រូវ​បាន​​រក​ឃើញ​​​​ក្នុងគំនរ​ផេះភ្នំ​ភ្លើង​​​ហ្គាតេម៉ាឡា​... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាកសព​​​​អ្នកស្លាប់​​​កើន​​ដល់ ១០៩នាក់​ហើយ ត្រូវ​បាន​​រក​ឃើញ​​​​ក្នុងគំនរ​ផេះភ្នំ​ភ្លើង​​​ហ្គាតេម៉ាឡា​...

08/06/2018
(ហ្កាតេម៉ាឡា)៖ អាជ្ញាធរ​ហ្គាតេម៉ាឡា បានសម្រេច​ចិត្តផ្អាកជាបណ្ដោះ​អាសន្ន ប្រតិបត្តិការ​តាមស្វែងរកអ្នក​រស់ពីគ្រោះ​មហន្តរាយ​បន្ទុះភ្នំភ្លើង ហ្វឺហ្គោ (Fuego) ដោយសារ​តែលក្ខខណ្ឌមិន​អំណោយ​ផល ដល់ក្រុមអ្នក​ជួយសង្រ្គោះ ខណៈចំនួន​អ្នកស្លាប់បាន​កើនដល់ ១០៩​នាក់ហើយគិតត្រឹម​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នា​នោះដែរ ដើម្បីសុវត្ថិភាព​អាជ្ញាធរហ្កាតេម៉ាឡា​ បានព្រមាន​ឱ្យប្រជាជនរស់នៅ​ក្នុងតំបន់ទាំង​អស់​ ស្ថិតនៅឱ្យ​ឆ្ងាយពី​តំបន់ ដែលកំពុងស្ថិត​នៅក្រោមស្ថានភាព​គ្រោះថ្នាក់​នៅឡើយ ស្របពេល​ចំនួនអ្នកស្លាប់​បានកើនដល់ ១០៩នាក់ ដោយសារ​តែការបំផ្លិច បំផ្លាញបង្ក​ឡើងដោយ​បន្ទុះភ្នំភ្លើង Fuego តាំងតែពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុនមក។
គួរបញ្ជាក់​ថា ភ្នំភ្លើង​​​ហ្វឺហ្គោ (Fuego) ដែលមានទីតាំង​​ស្ថិត​នៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិច​រដ្ឋធានី​​ហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ​ហើយជះកម្អែរផេះ​ឡើង​លើ​​ផ្ទៃអាកាស​កម្ពស់ជាង ១១គីឡូម៉ែត្រ​ឯណោះ។ ប៉ុន្តែអ្វីដែលគួរ​ឱ្យព្រួយបារម្ភ គឺថាចំនួនអ្នក​សា្លប់អាចនឹង​កើនឡើង និងផលប៉ះពាល់​ដល់សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់៕