ដើម្បីលុបបំបាត់ភាពងឿងឆ្ងល់ជុំវិញទីតាំងសម្រាប់កិច្ចប្រជុំកំពូល រវាងលោក ដូណាល់ ត្រាំ និង គីម ជុងអ៊ុន សេតវិមានបានប្រកាសកាលពីថ្ងៃពុធថា សណ្ឋាគារ Capella Hotel ត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលមួយនេះ។
យ៉ាងណាមិញ សណ្ឋាគារសិង្ហបុរីល្បីឈ្មោះមួយចំនួន ដូចជា Shangri-La និង Marina Bay Sands ជាដើម ត្រូវបានគេគិតថាអាចជាកន្លែងស័ក្ដិសមបំផុត សម្រាប់កិច្ចប្រជុំកំពូលខាងលើ ប៉ុន្តែក្រុមអ្នកជំនាញបានវិភាគឃើញថា សណ្ឋាគារ Capella Hotel មានភាពប្រសើរជាង ដោយគិតលើសុវត្ថិភាពជាចម្បង។

ប្រភព៖ Asiaone