លោក គីម ជុងអ៊ុន «នឹងត្រូវ​អញ្ជើញ​ទៅធ្វើទស្សនកិច្ច​សហរដ្ឋអាមេរិក» បើសិនជាជំនួប​កំពូលជា​មួយលោក ត្រាំ នៅសិង្ហបុរី​មានភាព​វិជ្ជមាន...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក​អាច​នឹង​ពិចារណាអញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន មកបំពេញ​ទស្សនកិច្ចនៅ​​សេតវិមាន នៃរដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បើសិនជាជំនួប​កំពូលនៅក្នុង​ប្រទេស​សិង្ហបុរី ដំណើរការ​ទៅដោយ​រលូន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងែសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។ ​
លោក ដូណាល់ ត្រាំ ធ្វើការកត់​សម្គាល់​បែបនេះ នៅក្រោយជំនួប​ជាមួយនាយករដ្ឋ​មន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅឯ​សេតវិមាន​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍​នេះ​។ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​ប្រធានាធិបតី​រូប បានលើក​ឡើង​ដូច្នេះថា «​អ្វីអាចនឹង​កើតឡើង​បន្ទាប់ពី បើសិនជា​កិច្ចប្រជុំដំណើរ​ការ​ទៅដោយរលូន ហើយខ្ញុំគិតថា វាអាចនឹង​កើត​ឡើង»។ ជាងនេះ​ទៅទៀត លោក ត្រាំ ក៏បានអះអាង​ដែរថា នៅក្នុងជំនួប​ជាមួយ​លោក គីម ជុងអ៊ុន កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​កូរ៉េ​ជាផ្លូវការ អាចនឹងកើត​មានឡើង​ក៏ថា​បាន ដោយលោក​ហៅវា​ថា ជាផ្នែកមួយនៃភាពងាយ​ស្រួលក្នុង​កិច្ចចរចា។
គួរជម្រាប​ថា ជំនួបជាលើក​ដំបូង​​​រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ឯ​​សណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅ​លើកោះ​សេនតូសា (Sentosa) នៅ​ម៉ោង ៩៖០០នាទី​ព្រឹក​​ថ្ងៃអង្គារ ទី១២ ខែមិថុនា​នាសប្តាហ៍​ក្រោយ​នេះ៕

លោក គីម ជុងអ៊ុន «នឹងត្រូវ​អញ្ជើញ​ទៅធ្វើទស្សនកិច្ច​សហរដ្ឋអាមេរិក» បើសិនជាជំនួប​កំពូលជា​មួយលោក ត្រាំ នៅសិង្ហបុរី​មានភាព​វិជ្ជមាន... លោក គីម ជុងអ៊ុន «នឹងត្រូវ​អញ្ជើញ​ទៅធ្វើទស្សនកិច្ច​សហរដ្ឋអាមេរិក» បើសិនជាជំនួប​កំពូលជា​មួយលោក ត្រាំ នៅសិង្ហបុរី​មានភាព​វិជ្ជមាន... Reviewed by Laiheang Vobfm on 6/07/2018 Rating: 5
Powered by Blogger.