សន្លប់​ស្ដូក​ ឃើញ​តម្លៃ​ឡាន​ Lexus RX កៅអី​ ៣ ជួរ​លក់​នៅ​វៀតណាម​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សន្លប់​ស្ដូក​ ឃើញ​តម្លៃ​ឡាន​ Lexus RX កៅអី​ ៣ ជួរ​លក់​នៅ​វៀតណាម​

07/06/2018
Lexus RX ស៊េរី​ថ្មី​ដែល​មាន​កៅអី​អង្គុយ​ ៣ ជួរ​បាន​លេច​មុខ​នៅ​ប្រទេស​វៀតណាម​កាល​ពី​ថ្មីៗ​នេះ។ រថយន្ត​ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ឯកជន​នេះ​ មាន​លក់​ក្នុង​តម្លៃ​​ប្រមាណ​​ ២១,៥ ម៉ឺន​ដុល្លារ​ឯណោះ។
តម្លៃ​នេះ​​គឺ​​ថ្លៃ​​កប់​ពពក​ បើ​ធៀប​​​នឹង​តម្លៃ​លក់​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​ចាប់​ពី​ ៤៧ ៦៧០ ដុល្លារ​ ដល់​ ៤៩ ០៧០ ដុល្លារ។ រចនាបថ​របស់​ Lexus RX កៅអី​បី​ជួរ​នេះ​ មិន​ខុស​គ្នា​​ពី​ RX ធម្មតា​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​មាន​រាង​វែង​ជាង​ RX ធម្មតា​​ប្រវែង​ ១១០ ម.ម។
ប្រភេទ​ដែល​ដាក់​លក់​នៅ​វៀតណាម​នេះ​គឺ​ RX 350L ដែល​មាន​ម៉ាស៊ីន​ ៣,៥ លីត្រ ស៊ីឡាំង​ ៦ កម្លាំង​ ២៩០ សេះ ប្រើ​ប្រអប់​លេខ​អូតូ​ ៨ វគ្គ និង ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ។
Lexus RX កៅអី​បី​ជួរ​នេះ​ដែរ​មាន​តម្លៃ​ថ្លៃ​ជាង​ RX ធម្មតា​​ដែល​​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ ប្រមាណ​ជាង ៤ ម៉ឺន​ដុល្លារ​ឯណោះ៕​





ប្រភព៖ Zing