ឆេះសណ្ឋាគារ​ផ្កាយប្រាំ​ប្រចាំ​ទីក្រុងឡុងដ៍ បង្កការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឆេះសណ្ឋាគារ​ផ្កាយប្រាំ​ប្រចាំ​ទីក្រុងឡុងដ៍ បង្កការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង!

07/06/2018
(ឡុងដ៍)៖ រថយន្តពន្លត់​អគ្គីភ័យចំនួន​ ២០គ្រឿង និងភ្នាក់ពន្លត់​អគ្គីភ័យប្រមាណ ១២០នាក់ កំពុងព្យាយាមគ្រប់គ្រង​អណ្តាតភ្លើងដ៏សន្ធោរ​សន្ធៅ​មួយ ដែលបានកើត​មានឡើងនៅឯ​សណ្ឋាគារ​ឈ្មោះ ម៉ាន់ដារីន អូរៀនថល (Mandarin Oriental) នៅ​សង្កាត់ ណៃប្រ៊ៃដ៍ (Knightbride) នៃ​ទីក្រុងឡុងដ៍ ចក្រភព​​អង់គ្លេស ដែលបង្កឲ្យមាន​ការភ្ញាក់​ផ្អើលជាខ្លាំង។ នេះ​បើតាម​ការ​ដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
បើតាមសាក្សី​ជាច្រើននាក់ ផ្សែងខ្មៅ​យ៉ាងធំសម្បើម​ បានហុយចេញមកពីសណ្ឋាគារ​ប្រណិតលំដាប់​ផ្កាយ៥នេះ អាចត្រូវមើល​ឃើញ​បាន​នៅ​ទូទាំង​​​​ភាគ​កណ្តាល​ទីក្រុងឡុដ៍ ខណៈកម្ទេច​កម្ទីរផេះ កំពុងធ្លាក់នៅ​គ្រប់ទីកន្លែង។ យ៉ាងណាមិញ​ស្របពេល​ដែល​​ក្រុម​​ភ្នាក់​ងារ​ពន្លត់​អគ្គី​ភ័យ ​កំពុង​បន្ត​ព្យា​យាម​គ្រប់គ្រង​គ្រោះអគ្គីភ័យ​នេះ វាពុំទាន់ច្បាស់​នៅឡើយទេថា មានមនុស្សរង​គ្រោះដែរ ឬអត់ ខណៈសណ្ឋាគារ​កម្ពស់​ ១២ជាន់​នេះ ​​ត្រូវបានក្រុមសង្គ្រោះ​​ជម្លៀស​​មនុស្ស​​​ចេញ​ជាបន្ទាន់​។
ដោយឡែក ប៉ូលិសពុំទាន់អាច​កំណត់មូលហេតុ​ ដែលនៅពីក្រោយគ្រោះអគ្គីភ័យនេះ​នៅឡើយទេ ហើយពួកគេ​ក៏មិនទាន់​ដឹងថា មានមនុស្សជាប់​​ខ្លួននៅក្នុងសណ្ឋាគារ ឬក៏អត់ដែរ។ គួររំលឹកថា គ្រោះអគ្គីភ័យ​ខាងលើនេះ បានកើតឡើង​នៅចំខែគម្រប់​មួយឆ្នាំ នៃសោកនាដកម្ម​ឆេះអគារ​ស្នាក់នៅ Grenfell Tower ដ៏កក្រើក​ ដែលបានផ្តាច់​យកជីវិតមនុស្ស ៧២នាក់ នៅក្នុងទីក្រុងឡុងដ៍៕