ភ្នំភ្លើង Fuego នៅ​ហ្គាតេម៉ាឡា «ផ្តាច់ជីវិត​មនុស្ស​ឡើង​ដល់​៩៩នាក់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្នំភ្លើង Fuego នៅ​ហ្គាតេម៉ាឡា «ផ្តាច់ជីវិត​មនុស្ស​ឡើង​ដល់​៩៩នាក់»

07/06/2018
(ហ្គាតេម៉ាឡា)៖ ចំនួនអ្នក​ស្លាប់បន្ទាប់ពី​ភ្នំភ្លើង Fuego ​​បានផ្ទុះ​​កាលពី​​ថ្ងៃអាទិត្យ​សប្តាហ៍មុន ជាមួយការ​បញ្ចេញ​កម្អែរ​ភ្លើង ធូលី-ផេះ និងដុំថ្មធំៗ បំផ្លិចបំផ្លាញ​​ភូមិមួយចំនួន​​​នៅក្បែរខាងនោះ បានកើន​ដល់ ៩៩នាក់ហើយ ខណៈអាជ្ញាធរ​​​ហ្គាតេម៉ាឡា​ កំពុង​តាមស្វែង​រក​​មនុស្សជិត ២០០នាក់ ដែលនៅតែ​បន្តបាត់ខ្លួន​​នៅឡើយឈានចូលដល់ថ្ងៃទី៤នេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មានចិន CGTN ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។
បើតាមក្រុម​មន្ត្រី​​ហ្គាតេម៉ាឡា មនុស្ស​រាប់ពាន់​នាក់​ផ្សេងទៀត​ នៅតែបន្តស្នាក់​​នៅក្នុងជំរក​បណ្ដោះ​​អាសន្ន។ ចំណែកឯ​កាល​ពី​ដើមសប្តាហ៍នេះ ក្រុមអាជ្ញាធរ​ក៏បាន​បញ្ជាក់​ដែរថា មនុស្សប្រមាណ ១.៧លាននាក់ បានទទួលរង​ផល​ប៉ះពាល់ ដោយសារគ្រោះ​​ធម្មជាតិ​ខាង​លើនេះ និងជាង ៣,០០០នាក់ កំពុងរស់ក្នុងជម្រក​បណ្តោះអាសន្ន​នៅទី​កន្លែង​សុវត្ថិភាព។
គួរជម្រាបថា ភ្នំភ្លើង​​ហ្វឺហ្គោ (Fuego) ដែលមានទីតាំង​ស្ថិត​នៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិច​​រដ្ឋធានី​ហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ​ហើយជះកម្អែរផេះ​ឡើង​លើ​ផ្ទៃអាកាស​កម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ ប៉ុន្តែមុនការផ្ទុះនេះវាពុំបានឲ្យសញ្ញាមិនស្រួល​អ្វីនោះឡើយ ទើបអាជ្ញាធរ​ហ្គាតេម៉ាឡា មិនបានចេញ​សេចក្តីប្រកាស​អាសន្ន​ទាន់​ពេល ដល់ប្រជាជន​ដែលរស់នៅជុំវិញ​នោះឡើយ៕