រដ្ឋសភា បើកសម័យប្រជុំលើកចុងក្រោយ សម្រាប់នីតិកាលទី៥ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋសភា បើកសម័យប្រជុំលើកចុងក្រោយ សម្រាប់នីតិកាលទី៥ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣

07/06/2018
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំលើកទី១០ ដែលជាលើកចុងក្រោយសម្រាប់នីតិកាលទី៥នេះ ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានរៀបចំឡើងដោយរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ ធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងសមាជិកសភាមួយចំនួនទៀត។
បើតាមការប្រកាសរបស់រដ្ឋសភា កិច្ចប្រជុំពេញអង្គនៅព្រឹកនេះ នឹងពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលរួមមានដូចតទៅ៖

១៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។

២៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច «គ» ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ។

៣៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា។

ជាធម្មតា សម័យប្រជុំនីមួយៗរបស់រដ្ឋសភា មានរយៈពេល៣ខែយ៉ាងយូរ។ បន្ទាប់ពីបញ្ចប់សម័យប្រជុំនីមួយៗ រដ្ឋសភានឹងមានវិសមកាលរយៈពេល៣ខែដែរ។ លោក ឡេង ប៉េងឡុង បានឱ្យដឹងថា រដ្ឋសភា នីតិកាលទី៥ នឹងត្រូវបញ្ចប់សម័យប្រជុំលើកចុងក្រោយ នៅអំឡុងខែកក្កដា ខាងមុខនេះ៕