នារីរងគ្រោះដែលប្ដឹង ព្រះសង្ឃ លន់ សុវណ្ណដា ចោទប្រកាន់រឿងរំលោភផ្លូវភេទ ត្រូវព្រះរាជអាជ្ញាកោះហៅបំភ្លឺ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នារីរងគ្រោះដែលប្ដឹង ព្រះសង្ឃ លន់ សុវណ្ណដា ចោទប្រកាន់រឿងរំលោភផ្លូវភេទ ត្រូវព្រះរាជអាជ្ញាកោះហៅបំភ្លឺ!!!

06/06/2018
កណ្ដាល៖ យោងតាមដីកាកោះហៅបំភ្លឺរបស់លោក ឯក ស៊ុនរស្មី តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្ដាល គឺបានអញ្ជើញដើមចោទជានារីរងគ្រោះដែលបានប្ដឹង ព្រះសង្ឃសូត្រស្ដាំ លន់ សុវណ្ណដា គង្គនៅវត្តស្វាយជ្រុំ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ឲ្យចូលបំភ្លឺនៅថ្ងៃទី១១ ០៦ ២០១៨។

ទោះបីជាយ៉ាងណារយៈពេលថ្មីៗកន្លងទៅនេះ ពលរដ្ឋជាច្រើននាក់បានប្រមូលផ្ដុំគ្នា នៅចំណុចមុខវត្តស្វាយជ្រុំ ជាច្រើនលើកច្រើនសា ដើម្បីស្នើឲ្យមន្ត្រីពាក់ពន្ធផ្សឹកព្រះសង្ឃអង្គនោះ និងមានចំណាត់ការផ្លូវច្បាប់ ប៉ុន្តែការតវ៉ាទាំងនោះមិនទទួលបានលទ្ធទេ។
ទើបក្រុមគ្រួសារនារីរងគ្រោះកើតជារឿងក្ដៅក្រហាយខណៈប្ដឹងផ្ដល់យូហើយមិនទាន់ទទួលបានយុត្តិធម៌។

សូមបញ្ជាក់ថា កាលពីដើមខែកុម្ភៈឆ្នាំ២០១៨ នារីម្នាក់បានប្ដឹងលោកគ្រូសូត្រស្ដាំ នៅវត្តស្វាយជ្រុំមកសមត្ថកិច្ចនិងតុលាការដើម្បីឲ្យរកយុត្តិធម៌ឲ្យខ្លួន។
ជាមួយគ្នានោះ នាងបានអះអាងថា កាលនាងអាយុ១៣ឆ្នាំត្រូវបានព្រះសង្ឃសូត្រស្ដាំព្រះនាម លន់ សុវណ្ណដា គង្គនៅវត្តស្វាយជ្រុំ ចាប់រំលោភនាងបានសម្រេចក្នុងកុដិម្ដង រួចក៍ប្រើពាក្យសម្ដីផ្អែមល្ហែម លួងលោមនាង រហូតមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេល៥ឆ្នាំ និងបានរំលូតកូនម្ដងចុងក្រោយព្រះសង្ឃ មិនព្រមសឹក ចូលដណ្ដឹងនាង ហើយប្រុងដោះដៃធ្វើឲ្យនាងឈឺចាប់ដាក់ពាក្យប្ដឹង។

នេះជាថ្មីម្ដងទៀតរឿងអាស្រូវបានកើតឡើងនៅវត្តស្វាយជ្រុំ" ក្នុងភូមិស្វាយជ្រុំឃុំស្វាយជ្រុំស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ខណៈ ព្រះសង្ឃព្រះនាម លន់ សុវណ្ណដា គ្រូសូត្រស្ដាំនៅវត្តស្វាយជ្រុំបានរងបណ្ដឹង ពីនារីរងគ្រោះឈ្មោះ ស ច ឆវ អាយុ១៩ឆ្នាំមានទីលំនៅភូមិស្វាយជ្រុំឃុំស្វាយជ្រុំស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
ទាក់ទិនបណ្ដឹងមួយនេះ ចៅអធិការវត្តស្វាយជ្រុំ និងលោកគ្រូសូត្រស្ដាំ លន់ សុវណ្ណដា មិនអាចសុំការបំភ្លឺបានទេ ព្រោះកន្លងមកព្រះអង្គតែងតែគេច មិន មកបកស្រាយ ។

តែទោះបីជាយ៉ាងណា ភស្ថតាងនានា ដូចជាសារទំនាក់ទំនង រូបភាពឆាតហ្វេកប៊ុក តេទូរសព្ទ័ ដែលនារីរងគ្រោះបានដាក់បង្ហាញ សបញ្ជាក់ឲ្យឃើញថា ព្រះសង្ឃលន់ សុវណ្ណដា ពិតជាមានទំនាក់ទំនងស្នេហា ជាមួយនារីរងគ្រោះយ៉ាងពិតប្រាកដ

ចំពោះការចូលបំភ្លឺរបស់នារីរងគ្រោះ ថាតើតំណាងអយ្យការសួរដេញដោល ឬចោទប្រកាន់មកលើព្រះឬយ៉ាងណានោះ? យើងមិនទាន់ដឹងទេ សូមរង់ចាំតាមដានទាំងអស់គ្នា។