ពលករខ្មែរវាយគ្នា ស្លាប់ម្នាក់នៅខេត្ត ឈុនបុរី ប្រទេសថៃ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពលករខ្មែរវាយគ្នា ស្លាប់ម្នាក់នៅខេត្ត ឈុនបុរី ប្រទេសថៃ!!!

06/06/2018
ថៃ៖ ជនរងគ្រោះម្នាក់ ដែលជាកម្មករខ្មែរ ធ្វើការនៅក្នុងខេត្តឈុនបុរី ប្រទេសថៃបានស្លាប់ភ្លាមៗក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះរូបនេះ កំពុងអង្គុយធ្វើការសុខៗ ស្រាប់តែមានជនជាតិខ្មែរដូចគ្នា បានលបវាយនឹងដំបងឈើជ្រុង ចំក្បាលពីក្រោយ ព្រមទាំងបានវាយបន្ថែមទើបរត់គេចខ្លួន ។

ហេតុការណ៍ដែលយើងទទួលបានពីសារព័ត៌មានថៃនេះ គឺបានកើតឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅត្រង់ចំណុចទីតាំងកន្លែងបាញ់ថ្នាំរថយន្ត មួយកន្លែង ស្ថិតក្នុងភូមិ១ ឃុំណងរី ស្រុកមឿង ខេត្តឈុនបុរី ប្រទេសថៃ ដោយជនរងគ្រោះមានឈ្មោះ វ៉ា គឹមសេង ភេទប្រុស អាយុ៣៧ឆ្នាំ ប៉ុន្តែគេមិនទាន់ដឹងថា ជនរងគ្រោះរស់នៅក្នុងខេត្តណា នៃប្រទេសកម្ពុជា នោះឡើយ ។

បើតាមការអះអាងពីសាក្សីឈ្មោះ ស៊ុំ សក្តិ ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិថៃ ធ្វើការនៅកន្លែងជាមួយគ្នា បាននិយាយថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ កំពុងអង្គុយធ្វើការជាធម្មតា ឯខ្លួនក៏នៅធ្វើការមិនឆ្ងាយពីគ្នាប៉ុន្មានដែរ ។
ភ្លាមនោះក៏ស្រាប់តែឮដូចជាសម្លេងគេវ៉ៃមនុស្ស លុះពេលក្រលេកមើលទៅម្តងទៀត គឺឃើញ ជនរងគ្រោះដួលដេកទៅលើធរណី ពោរពេញដោយឈាមទៅហើយ ដោយនៅពីក្រោយខ្នង ឃើញឈ្មោះ ផេក លៀប ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាក្មួយ កំពុងឈរកាន់ដំបងឈើជ្រុងវាយបន្ថែមទៀត ទើបខ្លួនបានលោតទៅស្រែកឃាត់ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង ។

ដោយឡែកអ្នកស្រី ថុនឌី សកល អាយុ៣៧ឆ្នាំ ជាថៅកែនៅកន្លែងកើតហេតុនេះ បានលើកឡើង និងសរសើរថា ជនសង្ស័យខាងលើ គេគឺជាមនុស្សរាបសារណាស់ ដោយមិនដែលចេះកោងកាចដាក់អ្នកណាម្នាក់ឡើយ ដោយគ្រាន់តែកន្លងមក គេធ្លាប់មានរោគសសៃប្រសាទ ហើយសង្ស័យថា អាចខានលេបថ្នាំយូរពេកទើបរោគសញ្ញានេះរើឡើងវិញ ។
នៅក្នុងពេលនោះ ក្រុមតម្រួតបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តឈុនបុរី ព្រមទាំងបានជួយធ្វើចលនាបេះដូងផង ប៉ុន្តែជនរងគ្រោះបានស្លាប់ដោយមិនទាន់បានទៅដល់មន្ទីរពេទ្យផង ។ ឯជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ តាមប្រមាញ់នឹងចាប់ខ្លួនបាននៅ ក្នុងស្រុកមឿង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។