ជើង​ខ្លាំង​តាម​អង្កេត Apple សម្រេច​ទម្លាយ​ចេញ​នូវ​តម្លៃ iPhone ថ្មី​បី​ម៉ូឌែល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជើង​ខ្លាំង​តាម​អង្កេត Apple សម្រេច​ទម្លាយ​ចេញ​នូវ​តម្លៃ iPhone ថ្មី​បី​ម៉ូឌែល

05/06/2018
លោក Ming-Chi Kuo បាន​ត្រលប់​មក​វិញ ជាមួយ​ការ​ទស្សន៍ទាយ​នូវ​តម្លៃ iPhone សេរ៊ី​ថ្មី ៣ ម៉ូឌែល​រំពឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ នេះ។ កន្លង​ទៅ​ ក៏​ធ្លាប់​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​​នៃ​ការ​ដំឡើង​ថ្លៃ​ជ្រុល​លើ​ស្មាតហ្វូន​ទំនើប​បច្ចុប្បន្ន ប៉ុន្តែ​លោក​ហ៊ាន​សន្និដ្ឋាន​ថា​ Apple ក៏​នឹង​បន្ថែម​លក្ខណៈ​សម្បត្តិ​គ្រឿង​កាន់​តែ​ខ្លាំង​សម្រប​គ្នា​ផង​ដែរ។
ប្រភព​ដដែល​បន្ត iPhone ទាំង​បី​ម៉ូឌែល​ នឹង​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា True Depth គាំទ្រ​ការ​ប្រើប្រាស់​មុខងារ​ស្កេន​ផ្ទៃ​មុខ Face ID អម​ការ​រចនា​អេក្រង់​គែម​ពេញ​ផ្ទៃ​សង​ខាង៕

+តម្លៃ iPhone ឆ្នាំ ២០១៨ ដែល​លោក Kuo ទស្សន៍ទាយ:

  • iPhone X Plus ប្រើ​អេក្រង់ OLED ទំហំ ៦,៥ អ៊ីញ ថ្លៃ​ចន្លោះ ៩០០ – ១ ០០០ ដុល្លារ
  • iPhone X ជំនាន់​ថ្មី​ប្រើ​អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ ថ្លៃ​ចន្លោះ ៨០០ – ៩០០ ដុល្លារ
  • iPhone ​ប្រើ​អេក្រង់ LCD ទំហំ ៦,១ អ៊ីញ ថ្លៃ​ចន្លោះ ៦០០ – ៧០០ ដុល្លារ