ព័ត៌មានក្តៅ! អគ្គរដ្ឋ​អាជ្ញា​រដ្ឋ​វ៉ាស៊ីនតោន «ដាក់​​ពាក្យ​ប្តឹង Facebook និង Google» ដោយ​សារការ​ល្មើស​ច្បាប់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានក្តៅ! អគ្គរដ្ឋ​អាជ្ញា​រដ្ឋ​វ៉ាស៊ីនតោន «ដាក់​​ពាក្យ​ប្តឹង Facebook និង Google» ដោយ​សារការ​ល្មើស​ច្បាប់...

05/06/2018
(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋអាជ្ញារដ្ឋវ៉ាស៊ីនតោន លោក បុប ហ្វឺហ្គូសុន (Bob Ferguson) បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យាល្បីៗ​លើ​ពិភព​លោក​រួមមាន Facebook និង Google ដោយសារការ​មិនគោរពប្រតិបត្តិតាម​ច្បាប់​ ស្តីពីការផ្សព្វផ្សាយ​ផ្នែក​នយោបាយ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសេចក្តី​ប្រកាសព័ត៌មាន​ ពីការិយាល័យរបស់​អគ្គរដ្ឋអាជ្ញារដ្ឋ​វ៉ាស៊ីនតោន លោក Bob Ferguson បានដាក់ពាក្យ​បណ្តឹងចោទប្រកាន់​​ក្រុមហ៊ុន Facebook និង Google ថា​ពុំមានលទ្ធភាព​ផ្តល់ព័ត៌មាន​​ដែលច្បាប់ត្រូវការ ពាក់ព័ន្ធ​នឹងការផ្សព្វផ្សាយ​ផ្នែកនយោបាយ​នៅក្នុង​រដ្ឋ​​វ៉ាស៊ីន​តោន ដែលចរាចរណ៍​នៅលើវែបសាយ​របស់ពួកគេ ចាប់តាំង​តែពីឆ្នាំ២០១៣ មក។
គួរជម្រាបថា ​យោងតាមការិយាល័យ​អគ្គរដ្ឋអាជ្ញា ក្រុមហ៊ុននានា​បើតាមច្បាប់​អាមេរិក គឺតម្រូវឲ្យរក្សា​ទុកនូវព័ត៌មាន​ ស្តីពីប្រភព ​និង​ការទូ​ទាត់​​ថវិកា​ជុំវិញ​ការ​ផ្សព្វផ្សាយ​ផ្នែក​នយោបាយ ហើយត្រូវធ្វើឲ្យព័ត៌មានទាំងនោះ អាចត្រូវបាន​ត្រួតពិនិត្យជា​សាធារណៈបាន។ ព័ត៌មាន​ដែល​​​អ្នកទទួល​ការផ្សព្វផ្សាយ​រួមមាន ឈ្មោះបេក្ខភាព, កាលបរិច្ឆេទ​ផ្តល់សេវាឲ្យ​អតិថិជន, ឈ្មោះនិងអាស័យដ្ឋាន​របស់បុគ្គលអ្នកឧបត្ថម្ភ​​​ដល់ការផ្សព្វផ្សាយ, ថ្លៃសរុប​នៃការផ្សព្វផ្សាយ, អ្នកចេញថ្លៃ​ការផ្សព្វផ្សាយ, និងរបៀប​នៃការទូទាត់​ប្រាក់​ជាដើម។
លោក Ferguson បាន​និយាយថា ក្រុមហ៊ុន Facebook និង Google ពុំបានផ្តល់ព័ត៌​មានសំខាន់ៗទាំងនេះ ពាក់ព័ន្ធនឹង​យុទ្ធនាការ​ឃោសនា​​រកសំឡេង​គាំទ្រមួយ​ចំនួន​នៅក្នុងរដ្ឋ​វ៉ាស៊ីនតោន ហើយក្រុមហ៊ុន​ទាំងពីរ​មានរយៈពេល ២០ថ្ងៃ ដើម្បីឆ្លើយតប​នឹងពាក្យ​បណ្តឹងនេះ៕